យីពិតជាចម្លែកមែន ! បុរសម្នាក់បានប្រើប្រាស់សត្វពាហនៈជាច្រើនដើម្បីជូនកូនប្រុសទៅសាលារៀន មូលហេតុដោយសារតែចង់…

ប្រទេសចិន ៖ យើងប្រហែលធ្លាប់បានដឹងរួចមកហើយថាកាលពីសម័យមុនគេចូលចិត្ត ប្រើប្រាស់សត្វពាហនៈមកធ្វើជាយានជំនិះសំរាប់ធ្វើដំណើរ។ រហូតមកដល់បច្ចុប្បន្ននេះគឺមានមនុស្សតិចតូចណាស់ដែលប្រើប្រាស់វាសំរាប់ធ្វើដំណើរ ហើយភាគច្រើនជាអ្នកដែលនៅតំបន់ដាច់ស្រយាល។ ប្រភពពត៌មានចិនមួយបានចុះផ្សាយរឿងដែលគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដែលធ្វើអោយមហាជនជាច្រើនចំហមាត់ ដោយសារតែបុរសម្នាក់បានប្រើប្រាស់សត្វពាហនៈមកធ្វើជាជំនិះសំរាប់នាំកូនទៅសាលាដែលមានចំងាយ៣គីឡូម៉ែតពីផ្ទះរបស់គាត់។ បើតាមប្រភពពត៌មានបានប្រាប់អោយដឹងថា បុរសជាឪពុកម្នាក់នោះមានឈ្មោះថា លោក Li Li គាត់គឺជាម្ចាស់កសិដ្ឋានមួយកន្លែងនៅក្នុងតំបន់នេះ គាត់ប្រាប់ថានៅក្នុងកសិដ្ឋានរបស់គាត់មានសត្វជាង១៨០ក្បាល ក្នុងនោះមានជ្រូក គោក្របី លា និង សេះទៀតផង។

កាលដែលគាត់អោយកូនរបស់គាត់ជិះសត្វទាំងអស់នេះមករៀន ដោយសារគាត់ចង់បង្កើតភាពប្លែកសំរាប់ការចាប់ផ្តើមចូលរៀនដំបូងរបស់កូនគាត់។ គាត់បន្តថាការពីថ្ងៃទី១ ប្រពន្ធរបសគាត់ជាអ្នកដែលនាំកូនគាត់ទៅរៀន ពេលត្រលប់មកវិញកូនរបស់គាត់ប្រាប់ថា ការទៅរៀននេះមើលទៅធម្មតាមិនប្លែក មិនសប្បាយសោះ បែបនេះគាត់ក៏នឹកឃើញមធ្យោបាយមួយនេះ។ នៅថ្ងៃទី២ គាត់ក៏បានធ្វើជាអ្នកនាំកូនទៅរៀនម្តង ដល់ម៉ោងទៅរៀនគាំត់ក៏សួរទៅកូនថា “កូនអាចជិះសត្វលាទៅរៀនបានទេ” គេតបយល់ព្រមយ៉ាងរីករាយ ហើយនៅពេលត្រលប់មកវិញគាត់ក៏យកលាទៅទទួលគេចេញពីរៀនគេពិតជារំភើបនឹងការធ្វើដំណើរនេះណាស់។ គាត់ប្រាប់ថាគាត់តែងតែផ្លាស់ប្តូរសត្វក្នុងការជូនគេទៅរៀនរៀងរាល់ថ្ងៃ ដំបូងប្រពន្ធរបស់លោកមិនជាឯកភាពទេព្រោះវាមើលទៅគ្រោះថ្នាក់ខ្លាំងណាស់ តែគាត់បានប្រាប់នាងថា ធ្វើបែបនេះអាចអោយកូនរបស់ពួកគាត់មានភាពក្លាហាន វាដូចនឹងការធ្វើលំហាត់ប្រាណរាល់ថ្ងៃចឹង៕


ប្រភព ៖ sanook

COMMENTS