មិនបានប៉ុន្មានផង ធី សុវណ្ណថា ឆ្លើយតបការរិះគន់របស់លោក អ៊ឹម ជីវ៉ា វិញមួយចាស់ដៃ ហើយដាក់មួយម៉ាត់ទៀតថា “និយាយពិតពូកុំប្រកាន់ក្មួយ”

ក្រោយពេលដែលលោក អ៊ឹម ជីវ៉ា ធ្វើការរិះគន់កញ្ញា ធី សុវណ្ណថា អ្នកនយោបាយវ័យក្មេងថា កែសម្ផស្សធ្វើអោយមុខចាស់ជាងវ័យនោះ ពេលនេះកញ្ញា ធី សុវណ្ណថា ធ្វើការឆ្លើយតបទៅតារាសម្តែងជើងចាស់រូបនេះវិញមិនទុកយូរនោះឡើយ។ កញ្ញា ធី សុវណ្ណថា បានរៀបរាប់ថា៖ “ពូរិះគន់មុខខ្ញុំ សូមពូមើលមុខខ្លួនឯងផង” អ៊ឹម ជីវ៉ា…ឈ្មោះស្រីមិនចំស្រី ប្រុសមិនចំប្រុស  មុខជ្រុង ភ្នែកលិប ចង្កាកោង មុខពូមិនដឹងជាដូចអ្វី ហានរិះគន់មុខខ្ញុំផង និយាយពិតពូ កុំប្រកាន់ក្មួយ 

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះលោក អ៊ឹម ជីវ៉ា បានធ្វើការរិះគន់ទៅកាន់កញ្ញា ធី សុវណ្ណថា ជាមួយសារមួយឃ្លាថា៖ “កាលពីមិនទាន់កែសម្ផស្ស កញ្ញា ធី សុវណ្ណថា គាត់ស្អាតសម្រស់បែបធម្មជាតិពិតមែន តែតាំងពីគាត់កែសម្ផស្សមកមើលទៅគាត់មិនសូវស្អាតដូចមុនទេ មុខរាងចំណាស់ចាស់ជាងវ័យបន្តិច រីឯច្រមុះរបស់គាត់មិនទាន់សមជាមួយទម្រង់មុខឡើយ បើសិនជាអាចជ្រុលតែកែហើយ ត្រូវកែបន្ថែមដើម្បីអោយសម្យជាងនេះបន្តិច ។ តែទោះបីជាយ៉ាងណានេះជាចំនងចំនូលចិត្តរបស់បុគ្គលគ្រប់ៗរូបក្នុងការស្រលាញ់និងកែសម្ផស្សទៅតាមចិត្តចង់បាន កុំថាឡើយ ធី សុវណ្ណថា កែសម្ផស្ស សូម្បីតែមន្រ្តី រាជការ និងសិល្បករមួយចំនួនក៏បានកែសម្ផស្សផងដែរ ។ បងនិយាយនេះគ្រាន់តែរិះគន់ស្ថាបនាទេណា ប្អូនស្រី ធី សុវណ្ណថា តិចលោមើលអត្ថបទនេះហើយដាក់ពាក្យបណ្តឹងបងទៀត បងគ្មានលុយទេប្អូនអើយ ខុសត្រូវយ៉ាងណាអធ្យាស្រ័យផង ។” ប៉ុន្តែក្រោយមកក៏ត្រូវនាងឆ្លើយតបវិញភ្លាមៗតែម្តង៕

COMMENTS