តារាសម្ដែង ផែ សុផាន់ណា និងកញ្ញា សាសា ខេត ទីបំផុតសម្រេចក្ដីបំណងចូលរោងជ័យក្រោយទទួលបានចំណងដៃកូនប្រុសម្នាក់

តារាសម្ដែងរូបសង្ហាលោក ផែ សុផាន់ណា បានប្រកាសដំណឹងដល់សាធារណៈជនថាលោកនឹងគ្រោងដឹកដៃគូស្នេហ៍កញ្ញា សាសា ខេត ចូលរោងជ័យក្រោយពីមានទំនាក់ទំនងគ្នាអស់រយៈពេល ៤ឆ្នាំដោយមានការដឹងលឺពីចាស់ទុំទាំងសងខាងនិងថែមទាំងទទួលបានចំណងដៃកូនប្រុសដ៏គួរអោយស្រលាញ់ម្នាក់ឈ្មោះ ភីមេឃ ហៅ តៃតៃ ។

យ៉ាងណាមិញ តារាសម្ដែងទាំងពីររូបនេះបានបង្ហើបដំណឹងថាខ្លួននឹងរៀបអាពាហ៍ពិពាហ៍នៅក្នុងខែ កញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយពិធីមង្គលការរបស់លោក​នឹង​រៀបចំឡើង​យ៉ាង​អធិកអធម ដោយមាន​ការអញ្ជើញ​សិល្បករ សិល្បការិនី​ល្បីៗ​ជាច្រើន​ដួង​ ចូលរួម​ឱ្យបាន​ច្រើន​កុះករ​ផងដែរ ។​ យើងតែងសង្កេតឃើញ គូស្នេហ៍​សិល្បៈ​មួយគូ​នេះ តែងតែ​បង្ហាញ​ពីក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក និង ថែរក្សា​ចំណង​ស្នេហ៍​មួយ​នេះ​បាន​យ៉ាង​ល្អ រហូត​ឈានទៅដល់​ថ្ងៃមង្គល ដូច​ក្ដី​ប្រាថ្នា​របស់​ពួកគេ​ចង់បាន ៕

  

COMMENTS