កាន់តែអស្ចារ្យទៅហើយ! សូម្បីតែ Galaxy C10 របស់ក្រុមហ៊ុន Samsung ក៏មានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយដែរ

កាលពីពេលថ្មីៗនេះ យើងទើបតែទទួលបាននូវរូបភាពថ្មីរបស់ស្មាតហ្វូនត្រកូល C របស់ក្រុមហ៊ុន Samsung ហើយនោះគឺម៉ូដែល C10 ដែលជាជំនាន់ចុងក្រោយបង្អស់។ ទាក់ទងទៅនឹង C10 នេះយើងសង្កេតឃើញថា វាពិតជាទទួលបានការអភិវឌ្ឍខ្លាំងទាំងរចនាបទ និងមុខងារផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលនេះនឹងមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ ជាមួយនឹងគែមសងខាងស្ដើងខ្លាំងសមាមាត្រ 18:9 ផងដែរ។

ស្របពេលជាមួយនឹងគែមសងខាងរបស់ Galaxy C10 ស្ទើរតែគ្មានទៀតនោះ ផ្ទៃខាងក្រោមយើងសង្កេតឃើញនៅសល់ក្រាស់បន្ដិចដែលល្មមសម្រាប់បំពាក់ប៊ូតុង Home និង sensor ស្កេនស្នាមក្រយ៉ៅដៃផងដែរ។ លើសពីនេះទៅទៀត តួខ្លួនរបស់ស្មាតហ្វូនទាំងមូលអាចនឹងត្រូវបានស្រោបដោយលោហៈធាតុ និងឆ្កូតជុំវិញផងដែរ។ ចំពោះផ្នែកកណ្ដាលនៃផ្ទៃខាងក្រោយ យើងសង្កេតឃើញមានកាមេរ៉ាភ្លោះមួយ អបដោយ LED Flash មួយគ្រាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា Galaxy C10 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព​ Quad HD+ ដំណើរការលើបន្ទះឈីបប្រភេទ octa-core Snapdragon 660 របស់ក្រុមហ៊ុន Qualcomm។ សម្រាប់ថាមពលថ្មវិញអាចនឹងមានទំហំរហូតដល់ទៅ 4,000mAh និងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Quick Charge 4.0 ផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ gizmochina