ថាម៉េច ? អ៊ឹម ជីវ៉ា ហ៊ានរិះគន់ ធី សុវណ្ណថា រឿងកែសម្ផស្សថាមុខចាស់ជាងមុន

កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថាជាអ្នកនយោបាយវ័យក្មេងបំផុតបានធ្វើការកែសម្ផស្សជាមួយទម្រង់មុខខុសពីមុន ស្របពេលថ្មីៗនេះនាងបានចេញថត ហាក់ដូចជាចង់ក្លាយជាអ្នកសិល្បៈថែមទៀតផង។ ក្នុងនោះដែរ លោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងមួយរូបនោះ ក៏បានធ្វើការរិះគន់ចំពោះការកែសម្ផស្ស របស់កញ្ញា ធី សុវណ្ណថា ថាមិនស្អាតដូចមុនដែលនាងមានសម្រស់បែបធម្មជាតិឡើយ។

លោក⁣ អ៊ឹម ជីវ៉ា បានរៀបរាប់នៅលើ Facebook របស់លោកថា៖  “កាលពីមិនទាន់កែសម្ផស្ស កញ្ញា ធី សុវណ្ណថា គាត់ស្អាតសម្រស់បែបធម្មជាតិពិតមែន តែតាំងពីគាត់កែសម្ផស្សមកមើលទៅគាត់មិនសូវស្អាតដូចមុនទេ មុខរាងចំណាស់ចាស់ជាងវ័យបន្តិច រីឯច្រមុះរបស់គាត់មិនទាន់សមជាមួយទម្រង់មុខឡើយ បើសិនជាអាចជ្រុលតែកែហើយ ត្រូវកែបន្ថែមដើម្បីអោយសម្យជាងនេះបន្តិច ។ តែទោះបីជាយ៉ាងណានេះជាចំនងចំនូលចិត្តរបស់បុគ្គលគ្រប់ៗរូបក្នុងការស្រលាញ់និងកែសម្ផស្សទៅតាមចិត្តចង់បាន កុំថាឡើយ ធី សុវណ្ណថា កែសម្ផស្ស សូម្បីតែមន្រ្តី រាជការ និងសិល្បករមួយចំនួនក៏បានកែសម្ផស្សផងដែរ ។ បងនិយាយនេះគ្រាន់តែរិះគន់ស្ថាបនាទេណា ប្អូនស្រី ធី សុវណ្ណថា តិចលោមើលអត្ថបទនេះហើយដាក់ពាក្យបណ្តឹងបងទៀត បងគ្មានលុយទេប្អូនអើយ ខុសត្រូវយ៉ាងណាអធ្យាស្រ័យផង ។”

COMMENTS