Update៖​ LG G6 Mini អាចនឹងមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះទំហំ 13MP និងមាន RAM ទំហំ​ 3GB

ត្រឹមតែក្នុងសប្ដាហ៍នេះប៉ុណ្ណោះ ដែលយើងលេចលឺដំណឹងថាក្រុមហ៊ុន LG មានបំណងចង់បង្កើតស្មាតហ្វូនមួយម៉ូដែលទៀតក្នុងស៊េរី LG G6 ត្រកូល G នេះដដែល ប៉ុន្ដែមានសមត្ថភាព និងគុណភាពខ្លាំងជាងម៉ូដែលចាសទៅទៀត នោះគឺ G6+។ ដោយឡែក ទាក់ទងទៅនឹងលក្ខណៈពិសេស អាចនឹងមិនមានការខុសគ្នាប៉ុន្មានទេ ប៉ុន្ដែទាក់ទងទៅនឹងទំហំ RAM វិញអាចត្រូវបានក្រុមហ៊ុនតំឡើងពី 4GB ទៅដល់ទំហំ 6GBឯណោះ។ ចំណែកឯអង្គផ្ទុកទិន្នន័យវិញគឺ 128GB។

ដោយឡែក ប្រសិនបើម៉ូដែល LG G6 រឺ G6+ ពុំមែនជាស្មាតហ្វូន ដែលអ្នកស្រលាញ់ព្រោះតែទំហំរបស់វាធំ នោះអ្នកនឹងសប្បាយចិត្ត ព្រោះយើងសូមធ្វើការណែនាំលោកអ្នកឲ្យស្គាល់នូវម៉ូដែលតូចរបស់ G6 ដែលអាចនឹងមានឈ្មោះថា Q6។

គួរបញ្ជាក់ផងដែរថា ពត៌មាននេះគឺត្រូវបានបង្ហោះដោយលោក Evan Blass ដែលគេស្កាល់ថាជាបុគ្គលម្នាក់ដែលជាធម្មតាតែងផ្ដល់នូវពត៌មានថ្មីៗ ប្លែកៗ ទាក់ទងទៅនឹងស្មាតហ្វូនកំពូលៗជំនាន់ថ្មី។ ប្រភពដដែលបានបន្ដថា អេក្រង់ដែលបំពាក់លើម៉ូដែលថ្មីនេះ នឹងមានសមាមាត្រ 18:5:9។ លើសពីនេះទៅទៀត សម្រាប់ម៉ូដែល Q6 អាចនឹងមិនមានបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាភ្លោះទៀតនោះទេ ដោយមានត្រឹមតែកាមេរ៉ាក្រោយមួយទំហំ​ 13MP និងទំហំ​ RAM 3GBប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖​ neowin

COMMENTS