រលាយ! ជួលផ្ទះឲ្យគេអស់ ៧ឆ្នាំដោយមិនបានទៅពិនិត្យដិតដល់ ពេលគេរើចេញលទ្ធផលស្ទើរផ្ងារក្រោយ

ជារឿងធម្មតាដែលម្ចាស់ផ្ទះជួល និងអ្នកជួលតែងតែមានការប៉ះពាល់សម្ដីគ្នាតិចតួចចៀសមិនផុត។ រឿងហេតុមួយបានកើតឡើងនៅប្រទេសថៃ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបញ្ចេញមតិយោបល់ខុសៗគ្នា ដោយសារតែម្ចាស់ផ្ទះជួលមួយរូបបានជួលបន្ទប់មួយអស់ពេលជាង ៧ឆ្នាំ តែបែរជាមិនបានលុយសំនងចំពោះការធ្វើឲ្យខូច​ខាតទៅវិញ។ កាលពីថ្ងៃទី ៣០ មិថុនា កន្លងទៅនេះ  បើតាមប្រភពបានឲ្យដឹងថា បន្ទាប់ពីអ្នកជួលបន្ទប់បានរើចេញពីការជួលជាង ៧ឆ្នាំរួចមក បន្ទប់មួយនោះបានរងការខូចខាតយ៉ាងខ្លាំង ព្រមទាំងមានក្លិនផ្អួរមិនគួរឲ្យទទួលយកបាន។

មិនត្រឹមតែប៉ុណ្ណោះ វារងការបំផ្លាញពីសត្វឆ្កែលើការ៉ូឥដ្ឋ  ហើយជញ្ជាំងដឺលរបកដោយសារតែការបិតស្ទីកឺ ដែលថ្លៃជួសជុលប៉ាន់ស្មានប្រហែលជិត ៦០០ដុល្លា។ តែទោះបីជាយ៉ាងណា អ្នកជួលបានសងត្រឹមតែជាង ២០០ដុល្លាតែប៉ុណ្ណោះ ដោយបានអះអាងថា ពេលដែលខ្លួនជួលផ្ទះ គឺម្ចាស់ផ្ទះរូបនេះមិនបានខ្វាយខ្វល់មកពិនិត្យ រឺជួសជុលរបស់ខូចខាតមានដូចជាម៉ាស៊ីនត្រជាក់ ឬអ្វីផ្សេងឡើយ មិនថារូបគេប្រាប់យ៉ាងណា។

ហើយនៅទីបំផុតបន្ទប់មួយនេះត្រូវផ្អាកការជួល បិតសម្រាប់ជួសជុល។ យោងតាមហេតុការណ៍មួយនេះ ក៏មានមតិជាច្រើនបានរិះគន់ទៅម្ចាស់ផ្ទះជួលដែលមិនបានអើពើ មកពិនិត្យដោយខ្លួនឯង ហើយប្រសិនបើកើតការណ៍អាក្រក់ ក៏គ្មានអ្នកណាអាចទទួលខុសត្រូវបានដែរ៕

    

ប្រភព៖ kapook

COMMENTS