តំណាងរាស្រ្តម៉ាឡេស៊ី៖ គ្រូ ដែលអត់ទាន់មានគូមិនគួរអនុញ្ញាតឲ្យបង្រៀនមុនវិជ្ជាអប់រំផ្លូវភេទតាមសាលារៀននោះទេ

ម៉ាឡេស៊ី៖​ ការអប់រំសុខភាពផ្លូវភេទ និងការបន្តពូជគឺផ្នែកដ៏សំខាន់មួយក្នុងប្រព័ន្ធអប់រំនៅតាមបណ្តាសាលារៀននៅក្នុងប្រទេស ជឿនលឿនជាច្រើននៅជុំវិញពិភពលោក តែក៏មានដែលសាលាខ្លះមិនសូវលើកយកការបង្រៀនបែបស៊ីជម្រៅខ្លាំងមក បង្ហាញដល់សិស្សនោះទេ ព្រោះតែកត្តាវប្បធម៌ និងប្រពៃណី។ ផ្ទុយពីប្រទេសមួយចំនួនដែលមិនសូវហ៊ាននិយាយដោយ បើកចំហជុំវិញសុខភាពបន្តពូជ ម៉ាឡេស៊ីបានយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញបញ្ហានេះ។ សព្វថ្ងៃនេះនៅតាមបណ្តាសាលា រៀនថ្នាក់ខ្ពស់ៗ​នៅក្នុងប្រទេសម៉ាឡេស៊ីទាំងអស់ សុទ្ធតែបានបង្រៀនពីការអប់រំសុខភាពផ្លូវភេទ និងការបន្តពូជ តែយ៉ាង ណាក្តី នៅមានអ្នកតំណាងរាស្រ្តម៉ាឡេស៊ីខ្លះគិតថា មិនទាន់គ្រប់គ្រាន់ទៀត ព្រោះការអប់រំនេះក៏ត្រូវការអ្នកបង្រៀនដែល មានបទពិសោធដែរ មិនមែនបង្រៀនតែតាមទ្រឹស្តីនោះទេ។

នៅក្នុងកិច្ចប្រជុំសភាពេញអង្គមួយ អ្នកតំណាងរាស្រ្តម្នាក់ ដែលមានឈ្មោះថា Edward Lau Kwok-fan បានស្នើបង្កើតច្បាប់មួយដែលតម្រូវឲ្យគ្រូបង្រៀនសុខភាពផ្លូវភេទ នៅតាមបណ្តាសាលារៀនទាំងអស់ ត្រូវតែជាអ្នកដែលរៀបការរួច និងធ្លាប់ឆ្លងកាត់ការរួមភេទ។ ហើយគ្រូដែលនៅលីវ និងមិនធ្លាប់ឆ្លងកាត់ការរួមភេទ មិនគួរជ្រើសមកបង្រៀនមុខវិជ្ជានេះទេ។ យ៉ាងណាក្តី សេចក្តីស្នើសុំមួយនេះកំពុងត្រូវបានគេពិនិត្យ និងមិនទាន់ត្រូវបានគេសម្រេចយល់ព្រមនៅឡើយទេ៕

ភក្តី

ប្រភព៖worldofbuzz