មកមើលវីដេអូនៃការអភិវឌ្ឍសមត្ថភាពកាមេរ៉ារបស់ iPhone តាំងពីជាង 10ឆ្នាំមុន មកទល់ឥឡូវ!​ ចាំមើលថាខុសគ្នាប៉ុណ្ណា… (មានវីដេអូ)

ជាការពិតណាស់ គម្រប់ខួប 10ឆ្នាំនៃផលិតផល iPhone នឹងត្រូវបានធ្វើឡើងក្នុងសប្ដាហ៍នេះហើយ។ ស្របពេលជាមួយគ្នានេះដែរ វាក៏ជាពេលដ៏ល្អសម្រាប់ការបង្ហាញនូវអ្វីដែលក្រុមហ៊ុន Apple បានធ្វើដើម្បីអតិថិជនខ្លួន ពោលគឺការខិតខំប្រឹងប្រែងអភិវឌ្ឍន៍នូវលក្ខណៈពិសេស និងមុខងារធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា សម្រាប់សម័យនេះ មនុស្សភាគច្រើនគឺចូលចិត្តការថតរូប ហើយកាមេរ៉ាស្មាតហ្វូនគឹជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ដោយឡែក ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការចាប់យករូបភាព ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតស្មាតហ្វូននីមួយត្រូវប្រាកដថា កាមេរ៉ារបស់ពួកគេគឺមានសមត្ថភាពខ្ពស់។ យ៉ាងណាមិញ iPhone គឺជាម៉ាកផលិតផលស្មាតហ្វូនដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន Apple។ លើសពីនេះទៅទៀត ផលិតផលនេះមានអាយុជាង 10ឆ្នាំទៅហើយ។ បើយើងត្រឡប់ទៅកាន់អតីតកាលវិញ កាមេរ៉ាដែលបំពាក់នៅលើ original iPhone គឺមានទំហំត្រឹមតែ 2MP ប៉ុណ្ណោះ។ រហូតដល់ជំនាន់ iPhone 4 ទើបក្រុមហ៊ុន Apple សម្រេចអភិវឌ្ឍន៍នូវមុខងារកាមេរ៉ានេះដោយដាក់បន្ថែមទំហំ​ sensor រហូតដល់ទៅ​ 5MP អបដោយ LED Flash មួយផងដែរ។ ទោះជាយ៉ាងណា កាមេរ៉ារបស់ iPhone 4 គឺមានកម្រឹត Aperture ធំដែលជាហេតុនាំឲ្យមានការពិបាកក្នុងការថតពេលយប់ រឺពន្លឺខ្សោយ។ សម្រាប់ពេលបច្ចុប្បន្ននេះ កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺ iPhone 7 Plus ដែលជាម៉ូដែលដំបូងមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។ អាចនិយាយបានថា ជាមួយនឹង iPhone 7 Plus អ្នកប្រើប្រាស់អាចផ្ដិចយករូបភាពច្បាស់ ដិតល្អ គ្រប់កាលៈទេសៈ បើទោះជាក្នុងពេលងងឹត រឺពន្លឺខ្សោយក៏ដោយ។ អស់រយៈពេល 10ឆ្នាំកន្លងមកនេះ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ពិតជាមានការអភិវឌ្ឍខ្ពស់ ពោលគឺទាក់ទងទៅនឹងមុខងារកាមេរ៉ានេះតែម្ដង។ ដើម្បីជាកាដូនៃខួប 10ឆ្នាំនេះ យើងសូមនាំអារម្មណ៍លោកអ្នកឲ្យមកទស្សនាវីដេអូនៃការអភិវឌ្ឍមុខងារកាមេរ៉ារបស់ iPhone តាំងពី 10ឆ្នាំមុន មកទល់ឥឡូវ។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS