គ្រប់គ្នាស្ទើរតែមិនជឿ បន្ទាប់ពីបានដឹងពីនាឡិកាដែលមហាសេដ្ឋីប្រទេសចិនតែងតែពាក់ទៅប្រជុំ

ពេលវេលាពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយវាកាន់តែសំខាន់ចំពោះអ្នកមានមុខជំនួញធំៗ ដែលជាហេតុដែលយើងតែងប្រទះឃើញនូវនាឡិកាតម្លៃថ្លៃកប់ពពកលើក.ដៃរបស់ពួកគេជារឿងធម្មតា។ ដោយសារហេតុនេះហើយគ្រប់គ្នាប្រហែលជាគិតថា លោក Li Ka-Shing ដែលជាអ្នកមានទ្រព្យបំផុតក្នុងប្រទេសចិន ប្រមាណជាង ២៨ពាន់លានដុល្លា ត្រូវតែពាក់នូវនាឡិកាដែលមានប្រេន និងតម្លៃស្រាប់ទៅហើយ។ តែសេដ្ឋីវ័យ ៨៧ឆ្នាំរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដោយសារតែនាឡិកាមានតម្លៃនឹកស្មានមិនដល់របស់គាត់។

Li Ka-Shing ដែលប្រជាជនគ្រប់គ្នាគោរពស្រលាញ់ និងនាំគ្នាហៅថា Superman បែរជាពាក់ត្រឹមតែនាឡិកា Citizen Eco-Drive ប៉ុណ្ណោះក្នុងពេលសម្ភាសន៍ជាមួយនឹង Bloomberg។ នាឡិកាមួួយនេះត្រូវបានគេដឹងថា មានតម្លៃប្រហែល $400 ដែលជាតម្លៃដ៏ថោកមួយបើប្រៀបនឹងទ្រព្យសម្បត្តិដែលគាត់មាន។ វាបានកំនត់ឲ្យលើស ៣០នាទី ព្រោះតែគាត់មានការភ្លេចភ្លាំងច្រើន និងអាចទៅប្រជុំទាន់ពេល។

ជាក់ស្ដែង Li Ka-Shing ត្រូវបានគេចាត់ទុកជាសេដ្ឋីដែលលេងម៉ូដមួយរូប តាមរយៈការពណ៌នារបស់លោកគឺនាឡិកានេះប្រើថាមពលព្រះអាទិត្យ ជាមួយនឹងខ្សែពណ៌ខ្មៅ។ គាត់បានឲ្យដឹងថា៖​ប្រសិនបើគាត់ប្រើនាឡិកាថ្លៃ គាត់នឹងត្រូវមានការប្រយ័ត្នខ្ពស់​។ តែជាមួយនឹងតម្លៃនាឡិកានេះ គាត់អាចធ្វើអ្វីដោយមិនចាំបាច់ខ្វល់ថាវាខូច រឺបាក់បែកឡើយ៕

  

ប្រភព៖ nextshark

COMMENTS