គួរឲ្យស្រលាញ់ និងស្អាតកប់តែម្ដងជាមួយនឹង LG G6 Mini

នាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាសចេញលក់នូវកំពូលស្មាតហ្វូនរបស់ខ្លួនដែលមានឈ្មោះថា G6។ ហើយម៉ូដែលនេះដែរ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមនុស្សទូទៅ ដែលជាហេតុនាំឲ្យក្រុមហ៊ុនមានបំណងក្នុងការផលិតម៉ូដែលតូចមួយទៀត សម្រាប់អតិថិជន។ ដោយឡែក សម្រាប់ម៉ូដែលតូចនេះ នឹងត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា LG G6 Mini ជាមួយនឹងទំហំអេក្រង់ 5.4អ៊ីញ និងសមាមាត្រ 18:9។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងលក្ខណៈពិសេសនៃម៉ូដែល Mini នេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ចំណែកឯកាលបរិច្ឆេតនៃការប្រកាសចេញលក់ ក៏យើងនៅមិនទាន់ដឹងដែរ។ អ្វីដែលយើងដឹងនៅពេលនេះគឺទំហំ​អេក្រង់ 5.4អ៊ីញ ដែលទំហំនេះគឺតូចជាង G6 ដែលមានទំហំ 5.7អ៊ីញ។ ទោះជាយ៉ាងណា យើងសង្ឃឹមថារាល់លក្ខណៈពិសេស និងមុខងារទាំងឡាយនៃម៉ូដែល G6 Mini នឹងដូចគ្នាទៅនឹងម៉ូដែល G6 ដោយខុសគ្នាតែទំហំប៉ុណ្ណោះ។

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS