លួចស្រលាញ់នាងខ្លាំងពេក ចាប់នាងរំលោភ ចុងក្រោយអស់ផ្លូវផឹកថ្នាំពុលសម្លាប់ខ្លួនឯង

ថៃ៖ បុរសដែលជាជនសង្ស័យក្នុងករណីរំលោភ ហើយសម្លាប់មិត្តស្រីរបស់ខ្លួនម្នាក់ បានផឹកស្រាក្រឡុក ដែលមានជាតិពុលដើម្បីសម្លាប់ខ្លួន ខណៈប៉ូលិសកំពុងតែធ្វើដំណើរទៅចាប់ខ្លួនគាត់នៅផ្ទះម្តាយក្មេករបស់គាត់។ បុរសរូបនេះ មានឈ្មោះថា Jeep Pathalom អាយុ ៣០ ឆ្នាំបានរៀបការរួចទៅហើយ។ យ៉ាងណាក្តី បើតាមការសង្ស័យរបស់ ប៉ូលិសគឺ បុរសម្នាក់នេះបានលួចស្រលាញ់ជាមួយស្រ្តីជាអ្នកបម្រើហាងម្នាក់ទៀត ដែលក្រោយមកស្រ្តីអ្នកបម្រើ ហាងនោះត្រូវបានគាត់រំលោភ និងសម្លាប់នាងចោល។

សូមរំលឹកឡើងវិញថា ស្រ្តីជាអ្នកបម្រើហាងនោះមានឈ្មោះ ថា  Sriprapa Khosin អាយុ២៥ ឆ្នាំ នាងត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់នាង ដោយ អាក្រាតកាយ និងមានស្នាមរបួសនៅលើបំពងកផង។ ការពិតនាងបានស្លាប់ពីរបីថ្ងៃទៅហើយ ទើបអ្នកជិតខាងនាង បានប្រទះឃើញសាកសពនេះ។ ហើយអ្នកជិតខាងបានរំលឹកថាថ្ងៃចុងក្រោយដែលគេបានឃើញនាងគឺជាយប់មួយដែលនាងបានមកផ្ទះជាមួយបុរសដែលជាជនសង្ស័យខាងលើ ហើយក្រោយពីបុរសនោះបានចេញទៅ គេមិនបានឃើញនាងអស់រយៈពេលពីរបីថ្ងៃ។ ស្រាប់តែពេលប្រទះឃើញនាង គឺនាងបានស្លាប់បាត់ទៅហើយ។ យ៉ាងណាក្តីខាងប៉ូលិសមិនទាន់មានចំណាត់ការយ៉ាងណាទេ ព្រោះបុរសជាជនសង្ស័យកំពុងតែសង្គ្រោះបន្ទាន់ នៅក្នុង មន្ទីរពេទ្យ ហើយរង់ចាំគាត់ចេញពីបន្ទប់សង្គ្រោះបន្ទាន់សិនទើបចាត់វិធានការតាមផ្លូវច្បាប់៕

ភក្តី
ប្រភព៖coconuts

COMMENTS