សម្រាប់ OnePlus 5 អាចមុជទឹកលេងបាន ប៉ុន្ដែអ្នកមិនគួរសាកល្បងទេ

តាមរយៈពត៌មានបន្ថែមជាច្រើនទាក់ទងទៅនឹង OnePlus 5 បានបញ្ជាក់ថា ម៉ូដែលនេះអាចទ្រាំទ្រទៅនឹងទឹកបាន បើទោះជាវាពុំមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក IP ក៏ដោយ។

ស្របពេលជាមួយគ្នានេះដែរ ពត៌មានទាំងឡាយនោះអាចជារការពិត ប៉ុន្ដែយើងសូមធ្វើការណែនាំលោកអ្នកកុំព្យាយាមសាកល្បងធ្វើរឿងបែបនេះអីព្រោះ រវាងអេក្រង់នៃស្មាតហ្វូន និងគែមគឺពុំមានប្រើប្រាស់កាវដើម្បីបិតឡើយ ដូចនេះវាអាចជាមូលហេតុចំបងដែលធ្វើឲ្យទឹកចូលទៅកាន់ផ្នែកខាងក្នុងម៉ាស៊ីនបានយ៉ាងងាយស្រួល។

ដូចទៅនឹងអ្វីដែលម្ចាស់ឆានែល Youtube ឈ្មោះ JerryRigEverything បានបង្ហាញអញ្ចឹង OnePlus 5 គឺមិនមែនជាស្មាតហ្វូនតែមួយដែលអាចប្រើប្រាស់បានយូរអង្វែងនោះឡើយសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន។ ប៉ុន្ដែ វាគឺជាម៉ូដែលមួយដែលងាយស្រួលក្នុងការជួសជុលបំផុត ព្រោះគ្រប់សារធាតុទាំងអស់គឺគ្រាន់ដែលប្រើប្រាស់កម្ដៅដើម្បីគាស់ជាការស្រេច។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS