រូបភាពប៉ុន្មានសន្លឹករបស់ Mai Davika ធ្វើអោយអ្នកគាំទ្រឆ្ងល់ថា នាងនឹងចូលខ្លួនធ្វើតារាចម្រៀងមែនទេ!!!

មួយពព្រិចភ្នែកសោះ តារាស្រីថៃ Mai Davika បានប្រឡូកក្នុងសិល្បៈអស់រយៈពេល៧ឆ្នាំមកហើយ តារាស្រីវ័យ ២៦ឆ្នាំរូបនេ ត្រូវបានគេស្គាល់ ក្រោយពីនាងបានចូលប៉ុស្តិ៍ទូរទស្សន៍លេខ៧ ហើយថែមទាំងបានគ្រងដំណែងជាតួឯកទាំងអស់ ស្ទើរតែគ្រប់រឿងភាគទៀតផង។ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ នាងបានធ្វើឲ្យកេរ្ត៍ឈ្មោះរបស់នាងល្បីរន្ទឺខ្លាំងជាងតារាមួយចំនួន ដែលចូលសិល្បៈរាប់ឆ្នាំ តែមិនល្បីបោះសំលេងដូចជារូបនាង។

កាលពីថ្ងៃទី ៣០ ខែមិថុនា ម្សិលមិញនេះ មានរូបភាពរបស់នាង Mai ជាច្រើនរូប ដែលនាងបានស្លៀកសំលៀកបំពាក់ដូចជាតារាចម្រៀង ជាមួយកាយវិការដូចជាកំពុងរាំ និងច្រៀង  ធ្វើអោយអ្នកគាំទ្រជាច្រើនរង់ចាំស្ទើរតែមិនបាន ថានាងនឹងចូលធ្វើជាតារាចម្រៀងមែនឬទេ! ប៉ុន្តែខាងកញ្ញា Mai មិនទាន់បានចេញមកនិយាយពីរឿងនេះនោះទេ ដូច្នេះហើយមានតែធ្វើការរង់ចាំនាងចេញមុខបកស្រាយពីរឿងមួយនេះផងដែរ៕

ប្រភព៖ kapook

COMMENTS