គុជខ្យងបានក្លាយជាទីផ្សារពេញនិយមសម្រាប់ប្រជាជនចិន ខណៈពេលបុរសម្នាក់អាចរកប្រាក់ចំនូលពីការលក់នេះជាង ៤លានដុល្លា

ចិន៖ អ្នកដើរប្រមូលគុជខ្យងវ័យ ២៥ឆ្នាំម្នាក់ ឈ្មោះ  Xinda Zhan បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលដោយសារតែការរកចំនូលបានជាង ៤.៤លានដុល្លាអាមេរិក ក្នុងឆ្នាំនេះ ដែលស្មើរនឹងចំនូលដែលរកបានជាមធ្យម ៦ដងឯណោះ ដោយសារតែគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយ។ លោក Zhan ត្រូវបានគេស្គាល់ថាជាអ្នកប្រមូលគុជខ្យង ព្រមទាំងជាម្ចាស់ហាងគុជខ្យងផងដែរ។

គាត់បានឲ្យដឹងថា៖ ខ្ញុំគិតថាប្រជាជនចិនលើសពី ៩០% ទូទាំងពិភពលោក មិនដែលបានឃើញពីការប្រមូលផលនៃគុជខ្យងនោះទេ  ហេតុនេះគាត់បានសម្រេចប្រមូលទិញខ្យង ​និងចិញ្ចឹមយកគុជ ហើយវាបានក្លាយជារបស់ពេញនិយមមួយ មិននឹកស្មានដល់។ គាត់បានសម្រេចដាក់លក់គុជខ្យងតាមរយៈការ Live បណ្តាញសង្គម និងលក់គុជមួយតម្លៃ $8.48 តែពួកគេមិនបានដឹងពីប្រភេទគុជដែលខ្លួនទទួលបានឡើយ។ ការធ្វើបែបនេះ បានទាក់ទាញអតិថិជនជាច្រើន ដោយសារតែពួកគេមានអារម្មណ៍រំភើបពេលបើកកាដូអាថ៌កំបាំអមួយនេះ។ ភាគច្រើននៃអតិថិជនគឺមិនបានដឹងពីរបៀបកកើតរបស់គុជខ្យងនោះទេ។ Zhan បានបន្តថា ការផ្សព្វផ្សាយលក់តាមរយៈវីដេអូ Live បានឲ្យគាត់ និងអតិថិជនជាច្រើនមានទំនាក់ទំនង​ និងចងមិត្តភាពជាមួយគ្នា ហើយអ្នកដែលមិនចង់ទិញក៏មិនមានបញ្ហាអ្វីក្នុងការទាក់ទង live ជាមួយគាត់ផងដែរ៕

ប្រភព៖ nextshark

 

COMMENTS