ខំធ្វើដំណើរតាំងខេត្តកំពង់ចាមមកកាច់.កម៉ូតូនៅភ្នំពេញ មិនទាន់បានកាច់ផងស្រាប់តែជាប់ខ្នោះ

ភ្នំពេញ៖ ដោយមានការសង្ស័យ និងជាមុខសញ្ញាចាស់ផងនោះសមត្ថកិច្ចបានហៅជនសង្ស័យអោយអោយឈប់ តែបែជាបើកម៉ូតូរត់ធ្វើសមត្ថកិច្ចដេញតាមចាប់ផ្អើលអស់មួយខណ្ឌ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ និងឆែកឆេរឃើញសម្ភារៈកាច់.កម៉ូតូជាច្រើន និងមានគ្រឿងញៀនមួយកញ្ចប់ផងដែរ ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនសង្ស័យមានឈ្មោះ វ៉ា វឿន ហៅកិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងឈ្មោះឈ្មោះ ណា ចាន់រិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិច្រេះ ឃុំរការក្នុង ស្រុកដូនកែវ ខេត្តតាកែវ។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួសបានដាក់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Gk.8744 ហើយជនសង្ស័យទាំងនាក់នោះបានជិះម៉ូតូបម្រុងធ្វើសកម្មភាពកាច់.កម៉ូតូរបស់ប្រជាលពលរដ្ឋតែជួប នឹងសមត្ថកិច្ចក៏ជិះម៉ូតូរត់ ឃើញដូច្នេះសមត្ថកិច្ចបានដេញ និងបានដៃតាមវិទ្យុទាក់ទង ដោយមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ជឹម សុីថា បញ្ជាអោយបានជនសង្ស័យទាំង២នាក់នោះ សមត្ថកិចបានដេញរហូតដល់ផ្លូវជាតិលេខ៣ទើបឃាត់ជនសង្ស័យទាំង២នាក់នេះហើយធ្វើការឆែកឆេរក៏ឃើញសោសម្រាប់កាច់.កម៉ូតូជាច្រើន និងនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេបានជិះម៉ូតូមកខេត្តកំពង់ចាមបំណងរកកាច់.កម៉ូតូតែមិនទាន់កាច់បានផងត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឆែកឆេរឃើញ និងដកូតវត្ថុតាងមួយចំនួនមានដូចជាដែកជ្រុចុងសំប៉ែតស្រួចចំនួន៣, សោរខ្សៀលេខ៨ចំនួន១ និងកូនសោរសម្រាប់ធ្វើសកម្មភាពមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕

COMMENTS