ពិតជាគួរអោយច្រណែន! កម្លោះសង្ហា Mark Prin ធ្វើជាអង្គរក្សការពារម្ចាស់ស្នេហ៍ Kimberley

នៅក្នុងឱកាសចូលរួមកម្មវិធីដើរលើកកម្រាលព្រំខៀវ Avatar Discover Pandora Bangkok កាលពីយប់មិញនេះ គូស្នេហ៍តារាលោក Mark Prin និងកញ្ញា Kimberley ពិតជាបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពួកគេបានបណ្តើរគ្នាយ៉ាងត្រសងទៅចូលរួមនៅក្នុងកម្មវិធីនេះ។

អ្វីដែលពិសេសជាងនេះទៅទៀងនោះគឺ គេបានឃើញកម្លោះសង្ហា Mark Prin បានធ្វើជាអង្គរក្សការពារ Kimberley គ្រប់ពេលវេលាទាំងអស់នៅក្នុងកម្មវិធី តាំងពីពេលបណ្តើរគ្នាចូលដំបូង គឺនៅជិតគ្នាស្អិតតែម្តង។ មិនតែប៉ុណ្ណោះជារៀងរាល់ពេលលោក Mark Prin តែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ថែរក្សា សង្សារខ្លួនមិនឱ្យទាស់ចិត្តឡើយ ធ្វើឱ្យអ្នកដែលបានឃើញហើយលួចច្រណែនគ្រប់គ្នាថា គូស្នេហ៍មួយគូនេះពិតជាមានភាពផ្អែមល្ហែមជាមួយគ្នាមែនទែន។ ទស្សនារូបភាពរបស់អ្នកទាំងពីរដូចខាងក្រោម៖

 

ប្រភព៖ Instagram

COMMENTS