តារា Facebook ម្នាក់ live វីដេអូខុសបច្ចេកទេសស្ទើរតែស្លាប់ខ្លួនឯង (មានវីដេអូ)

ចិន៖ ដើម្បីទទួលបានប្រជាប្រិយភាពពីអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមនារីម្នាក់បានធ្វើការ live វីដេអូ អំពើខ្លួនរបស់នាង ព្យាយាមញ៉ាំប្រទាលកន្ទុយក្រពើយ៉ាងធំ។ តែយ៉ាងណាក្តីនាងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីការញ៉ាំប្រទាលនោះ ព្រោះតែប្រទាលនាងបានញ៉ាំនោះការពិតវាមិនមែនជាប្រទាលកន្ទុយក្រពើនោះទេ តែវាជាប្រទាល ដែលមានជាតិពុល។ ស្រ្តីរងគ្រោះរូបនេះមានឈ្មោះថា Zhang អាយុ ២៦ ឆ្នាំ ជាតារា Facebook ដែលតែងធ្វើអ្វីប្លែកៗរួច បង្ហោះក្នុងបណ្តាញសង្គម ដើម្បីទាញយកប្រជាប្រិយភាពពីអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត។

ក្នុងថ្ងៃកើតហេតុ នាងបានសរសេរបង្ហោះក្នុងគណនីបណ្តាញសង្គមរបស់នាងថា នាងនឹងញ៉ាំប្រទាលកន្ទុយក្រពើ ស្រស់យ៉ាងធំ និង Live វីដេអូដើម្បីឲ្យ Fans របស់នាងបានឃើញ។ តែការពិតទៅប្រទាលដែលនាងញ៉ាំនោះ ជាប្រទាលដែលមានជាតិពុលទៅវិញ។ យ៉ាងណាក្តីក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ នាងត្រូវបានជួយសង្គ្រោះទាន់ ពេលវេលា ដែលធ្វើឲ្យនាងបានរួចផុតពីសេចក្តីស្លាប់៕

 

ភក្តី
ប្រភព៖shanghaiist

COMMENTS