ផ្ទាំងពានិជ្ជកម្មរបស់ Samsung Galaxy Note FE ចាប់ផ្ដើមបង្ហាញខ្លួននៅតាមបណ្ដារហាងទូរស័ព្ទនានាហើយ

រយៈពេលជាច្រើនខែកន្លងមកហើយ ដែល Galaxy Note 7 បានបាត់មុខបន្ទាប់ពីក្រុមហ៊ុនសម្រេចឈប់បន្ដការផលិតដោយយោងទៅតាមបញ្ហានៃការផ្ទុះ។ ប៉ុន្ដែ បន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ ក្រុមហ៊ុន Samsung បានសម្រេចជួសជុលម៉ូដែលនេះ រួចចេញលក់សារជាថ្មីម្ដងទៀតជាមួយនឹងថាមពលថ្មតូចជាងមុន។ ដោយឡែក យោងតាមសារពត៌មាននៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា Galaxy Note 7 FE (Fan Edition) និងចាប់ផ្ដើមចេញលក់ក្នុងប្រទេសកំណើតរបស់ខ្លួននាកំឡុងថ្ងៃទី07 ខែកក្កដា ខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះយើងសង្កេតឃើញមានផ្ទាំងពានិជ្ជកម្មមួយចំនួន ត្រូវបានដាក់តាំងនៅតាមបណ្ដារហាងនានានៃប្រទេសកូរ៉េខាងជើងហើយ ក្រោមអត្ថន័យផ្ដោតសំខាន់ទៅលើការចេញលក់សារជាថ្មីម្ដងទៀតនៃ Galaxy Note 7 FE។ ដូចនេះ យើងអាចប្រាកដថា កាលបរិច្ឆេតខាងលើនៃការចេញលក់ គឺច្បាស់ហើយ។ មួយវិញទៀត គឺនៅសល់ត្រឹមតែ 1សប្ដាហ៍ទៀតប៉ុណ្ណោះ។

យើងសូមធ្វើការបញ្ជាក់សារឡើងវិញម្ដងទៀតថា Note FE នឹងត្រូវបានផលិតឡើងជាមួយនឹងថាមពលថ្ម 3,200mAh។ ចំណែកឯលក្ខណៈពិសេស និងមុខងារផ្សេងៗ គឺដូចគ្នាទាំងស្រុងទៅនឹង Galaxy Note 7 ម៉ូដែលចាស់។ ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែល Note FE នេះនឹងមានភ្ជាប់មកជាមួយនឹងប៊ូតុង Bixby ដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Galaxy S8 និង S8+ ដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung បានត្រៀម Galaxy Note 7 FE ជាង 450,000គ្រឿងហើយសម្រាប់ចេញលក់ក្នុងទីផ្សារប្រទេសខ្លួន ដោយក្នុងមួយគ្រឿងមានតម្លៃប្រមាណជា KRW 700,000 រឺ $611។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS