ទើបតែរៀនចប់ បងគ្មានអ្វីច្រើននោះទេ មានតែបង្កង៩៩ប្រអប់ ដើម្បីសុំអូនរៀបការ

ចិន៖ និស្សិតនៅក្នុងប្រទេសចិនតែងស្វែងរកវិធីប្លែកៗ និងផ្សេងៗគ្មា ដើម្បីធ្វើឲ្យមិត្តស្រីរបស់ខ្លួនភ្ញាក់ផ្អើល នៅពេលដែលចង់សូមនាងរៀបការ។ ដូចជាយុវសិស្ស ដែលទើបតែបញ្ចាប់ការសិក្សាថ្នាក់មហាវិទ្យាល័យនៅសាលកវិទ្យាល័យ ណានជីង ម្នាក់នេះអីចឹង គាត់បានសូមមិត្តស្រីរបស់គាត់រៀបការដោយប្រើប្រាស់បង្កង ៩៩ ប្រអប់ ព្រោះវាជាអាហារដែលនាងចូលចិត្តបំផុត។ នេះជាវិធីថ្មីមួយទៀតដែលមិនឆ្លាប់មានអ្នកណាប្រើពីមុនមកទេ។

និស្សិតប្រុសរូបនេះ បានយកបង្កង៩៩ប្រអប់រៀបជារូបបេះដូង និងពាក្យថា ស្រលាញ់ នៅក្នុងបរិវេណនៃសកលវិទ្យាល័យ ហើយរង់ចាំមិត្តស្រីគាត់ ដើរមកដល់ និងសូមនាងរៀបការតែម្តង។ ពេលនាងមកដល់ បុរសរូបនោះបាននិយាយថា បងទើបតែរៀនចប់ បងគ្មានលុយសម្រាប់ទិញផ្ទះ និងឡានជូនអូនទេ តែបងមានបេះដូងនៃក្តីស្រលាញ់មួយនេះដើម្បីសូមអូនរៀបការ។ ភ្លាមនោះមិត្តស្រីរបស់គាត់បានិយាយថា អូនយល់ព្រមរៀបការជាមួយបង។ គេមិនបានដឹងថា ពួកគេចែកបង្កងទាំងនោះ ទៅកាន់អ្នកដែលឈរមើល ឬយកទៅទុកញ៉ាំតែម្នាក់ឯងនោះទេ៕

ភក្តី
ប្រភព​៖ shanghaiist

COMMENTS