បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ចង.កសម្លាប់ខ្លួនក្រោយផឹកស្រាស្រវឹងជោគជាំ

បាត់ដំបង៖ បុរសជនជាតិតៃវ៉ាន់ម្នាក់បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនក្រោយផឹកស្រាស្រវឹងជោគជាំ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤៤ ស្ថិតក្នុងក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពពត៌មានបានអោយដឹង ជនរងគ្រោះខាងលើមានឈ្មោះ យ៉ាំង ហ្វូស៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 311106363 មានប្រពន្ធជាជនជាតិខ្មែរឈ្មោះ សុខ ដាវី អាយុ៤៥ឆ្នាំ ដោយបានមកសស្នាក់នៅ និងប្រកបរបរនៅទីនេះជាង២ឆ្នាំមកហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុ បញ្ជាក់អោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារការចង.កសម្លាប់ខ្លួនពិតមែន និងប្រគល់សាកសពអោយប្រពន្ធចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

COMMENTS