តស៊ូគង់បានសម្រេច! បុរសម្នាក់តាមស្រលាញ់មិត្តស្រីតាំងពីអាយុ ៣ឆ្នាំរហូតបានរៀបការជាមួយគ្នា

ប្រិយមិត្តធ្លាប់លួចស្រលាញ់មិត្តភក្តិអ្នកឬទេ ? គូស្នេហ៍មួយគូបានស្គាល់គ្នាតាំងពីក្មេងៗ កាលរៀនក្នុងសាលាមត្តេយ្យ Phoenix ជាមួយគ្នា ហើយតែងតែទៅណាមកណា និងលេងជាមួយគ្នារហូត ប៉ុន្តែពេលចូលដល់បឋមសិក្សាពួកគេក៏មិនសូវមានទំនាក់ទំនងគ្នាព្រោះតែត្រូវរៀនបែកសាលាគ្នា រហូតដល់ថ្នាក់សកលវិទ្យាល័យពួកគេទាំងពីរក៏ក្លាយជាសង្សារនិងគ្នាព្រោះមានមិត្តភក្តិជួយជ្រោមជ្រែង។

Matt បានរំលឹកថា កាលពីរូបគេអាយុ ៣ឆ្នាំបាននិយាយប្រាប់គ្រប់គ្នាថារូបគេនឹងយក Laura ធ្វើជាប្រពន្ធអោយបានហើយបន្ទាប់មករូបគេព្យាយាមធ្វើអ្វីៗជាច្រើនដើម្បីអោយនាងចាប់អារម្មណ៍ ហើយមកដល់ខែឧសភា ឆ្នាំ២០១៥ Matt បានសម្រេចចិត្តសួរសំនួរមួយទៅកាន់ Laura ដោយរូបគេបានលត់ជង្គង់ចុះ និងបានលូកដៃចូលហ៊ោបាវទាញចិញ្ចៀនហើយសួរថា “តើអូនព្រមរៀបការជាមួយបងទេ?” នាងក៏ឆ្លើយយល់ព្រម ហើយមកដល់ខែធ្នូ ឆ្នាំ ២០១៦ ពួកគេក៏បានរៀបការនិងគ្នា ៕

ប្រភព ៖ Boredpanda

COMMENTS