តារាថៃដែលប្រើអំពើហិង្សា និងបង្ខំឲ្យគេលុតជង្គង់សុំទោសបន្ទាប់ពីបុកឡានរបស់ខ្លួន ពេលនេះត្រូវសាលក្រមសម្រេចឲ្យជាប់ពន្ធនាគារព្រឹកនេះ

ថៃ៖ ពិធីករក្នុងប៉ុស្តិ៍ទូរទស្សន៍ថៃ ដែលជាប់ពាក់ព័ន្ធក្នុងរឿងក្ដី ប្រើអំពើហិង្សា និងបង្ខំឲ្យគេលុតជង្គង់ បន្ទាប់ពីមានគ្រោះថ្នាក់បុកជាមួយនឹងរថយន្ត   Mini Cooper លោក  Akanat “Nott” Ariyaritwikul ព្រឹកនេះត្រូវបញ្ជូនចូលសាលកាត់ក្ដីហើយ ជាមួយនឹងការកាត់ក្ដីរយៈពេល ១ឆ្នាំ ក្នុងការជាប់ពន្ធនាគារ។ ស្ថិតក្នុងហេតុការណ៍នៅតាមផ្លូវ កាលពីឆ្នាំ ២០១៦ តារាថៃរូបនេះបានសារភាពទៅតុលាការដែលបានចោទប្រកាន់ពីបទប្រើអំពើហិង្សា បន្ទាប់ពីគេបានដាល់ជនរងគ្រោះមានឈ្មោះ Kittisak Singto រហូតបាក់ខ្ទង់ច្រមុះ។

យោងតាមចម្លើយសារភាព និងទទួលទោសរបស់ជនជាប់ចោទ Akanat “Nott” Ariyaritwikul ត្រូវគេសម្រាលទោសពី ២ឆ្នាំ មកត្រឹម ១ឆ្នាំវិញ។ គួរបញ្ចាក់ផងដែរថា វីដេអូរយៈពេល ១នាទីជាងត្រូវបែកធ្លាយលើបណ្ដាញសង្គម កាលពីថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ ២០១៦ ដែលចាប់ពីសកម្មភាព  Nott កំពុងតែដាល់ជនរងគ្រោះ ២ ៣ដង​ និងស្រែកសំលុតឲ្យចេញប្រាក់សំនង បន្ទាប់ពីមានឧបទេវហេតុបុកឡានរបស់លោក។ បន្ទាប់ពីវីដេអូមួយនេះត្រូវបានបង្ហោះ តារាថៃរូបនេះត្រូវគេបញ្ឈប់ពីកុងត្រាគ្រប់កម្មវិធីសិល្បៈភ្លាមៗ។ តាមសម្ដីរបស់ Nott បានឲ្យដឹងថា៖ គាត់ចង់ឲ្យក្មេងជំនាន់ក្រោយចេះគ្រប់គ្រងអារម្មណ៍ឲ្យបានស្ងប់ ហើយខណៈពេលនេះគាត់ក៏តែងតែចៀសពីការបើកបរដោយខ្លួនឯងផងដែរ៕

ប្រភព៖​coconut

 

 

COMMENTS