អនាគតស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នឹងមានបំពាក់មកជាមួយនឹងមុខងារការពារផ្ទុះនៃថាមពលថ្ម

ជាការពិតណាស់ ប្រសិនបើកំពូលស្មាតហ្វូន Galaxy Note 7 ពុំមានបញ្ហាការផ្ទុះទេ នោះក្រុមហ៊ុន Samsung នឹងចំណេញប្រាក់បានរាប់ពាន់លានដុល្លារមិនខាន។ ដោយឡែក ដោយសារតែបទពិសោធន៍នោះហើយ បានធ្វើឲ្យក្រុមហ៊ុនបោះជំហានបន្ដិចម្ដងៗ ដើម្បីឈានទៅរកដំណោះស្រាយ និងឲ្យប្រាកដថាបញ្ហានេះនឹងមិនកើតឡើងសារជាថ្មីម្ដងទៀតឡើយ។

គួរបញ្ជាក់ផងដែរថា Samsung SDI គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ថាមពលថ្មសម្រាប់ក្រុមហ៊ុន Samsung។ លើសពីនេះទៅទៀត ក្រុមហ៊ុននេះបានសន្យាថា នឹងបំពាក់មុខងារការពារមួយចំនួននារយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដើម្បីបង្កាបញ្ហានេះកើតឡើង។

ស្របពេលជាមួយគ្នានេះដែរ Samsung SDI បានលើកឡើងថា ពួកគេមានបំណងចង់បង្កើតថាមពលថ្ម solid-state ដែលអាចធានាបានថាមិនងាយទទួលរងការផ្ទុះឡើយសម្រាប់ស្មាតហ្វូន បើទោះជាវាឡើងកម្ដៅយ៉ាងណាក្ដី។ ដោយឡែក Samsung SDI គឺជាអ្នកទទួលបន្ទុកផ្គត់ផ្គង់ថាមពលទាំងស្រុងសម្រាប់ក្រុមហ៊ុន Samsung Electronics តែម្ដង ពោលគឺមិនមែនតែសម្រាប់ស្មាតហ្វូននោះទេ ដូចនេះពួកគេត្រូវប្រាកដថាគ្មានបញ្ហា និងបច្ចេកវិទ្យាឈានមុខគេ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS