ចិនកំពុងសម្ងំផលិតយន្តហោះដឹកអ្នកដំណើរផ្ទាល់ខ្លួន ដើម្បីប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing និង Airbus

ចិន៖ យន្តហោះដឹកអ្នកដំណើរម៉ាក Boeing និង Airbus គឺជាប្រភេទយន្តដែលមានគុណភាពខ្ពស់ និងត្រូវបានគេប្រើប្រាស់ច្រើននៅ ជុំវិញពិភពលោក។ តែយ៉ាងណាក្តីយន្តហោះប្រភេទនេះទំនងជាមិនមានវត្តមាននៅក្នុងប្រទេសចិនទៀតទេក្នុងពេលអនាគតដ៏ខ្លី ខាងមុខ ព្រោះថានៅពេលនេះចិនបានផលិតយន្តហោះផ្ទាល់ខ្លួនរួចរាល់ហើយ​ និងត្រៀមប្រកួតប្រជែងជាមួយយន្តហោះរបស់ ក្រុមហ៊ុន  Boeing និង Airbus ទៀតផង។

យន្តហោះដឹងអ្នកដំណើររបស់ចិននេះមានឈ្មោះថា C919 ផលិតដោយក្រុមហ៊ុន Commercial Aircraft of China (Comac) ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន។ តំណាងរបស់ក្រុមហ៊ុន Comac បានប្រាប់ អ្នកសារព័ត៌មានថា ពេលនេះយន្តហោះប្រភេទ C919 កំពុងដាក់ឲ្យសាកល្បងប្រើប្រាស់សម្រាប់ជើងហោះក្នុងស្រុកមួយចំនួន ហើយក្នុងរយៈពេល ២ ខែ ដំបូងនៃការសាកល្បងនេះក្រុមហ៊ុនរងចាំទទួលមតិយោបល់ផ្សេងៗពីអ្នកប្រើប្រាស់ក៏ដូចជាអ្នកជំនាញ ផ្សេងៗ ដើម្បីធ្វើការកែលម្អបន្ថែម។

ប្រសិនបើគ្មានអ្វីជាបញ្ហានេះ ចិនគ្រោងនឹងផលិតយន្តហោះជាច្រើនបន្ថែមទៀតដើម្បីប្រកួត ប្រជែងក្នុងទីផ្សារពិភពលោក។ ចិនបានបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះមួយនេះនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក ក្នុងទីផ្សារលក់យន្តហោះដែលមានទំហំទឹកប្រាក់ ១,១ ពាន់លានដុល្លារ៕

ភក្តី

ប្រភព៖todayonline