ទីបំផុត! ធី សុវណ្ណថា បានក្លាយជាតារាម៉ូដែលហើយ

អ្នកនយោបាយវ័យក្មេងកញ្ញា ធី​ សុវណ្ណថា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងរួចហើយនៅពេលដែលកញ្ញាបានបង្ហោះរូបភាពរួមជាមួយនឹងអក្សរដោយថាចង់ក្លាយជាតារាម៉ូដែល ។ កាលពីប៉ុន្មាននាទីមុននេះអាចថាក្តីស្រមៃរបស់កញ្ញា ធី សុវណ្ណថា បានក្លាយជាការពិតហើយ ដោយកញ្ញាបានធ្វើជាម៉ូដែលថតផាត់មុខ ប៉ុន្តែអ្នកនយោបាយវ័យក្មេងរូបនេះពុំបានបញ្ជាក់ថាថតឲ្យខាងស្ទូឌីយូ ឬ សំអាងការណាទេ ដោយគ្រាន់តែបង្ហោះរូបភាពពីសកម្មភាពនៃការថតផាត់មុខ រួមជាមួយនឹងឃ្លានៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ៖ ចេញថតថ្ងៃដំបូង មានអារម្មណ៍ភ័យៗ ៕

COMMENTS