មិត្តរួមថ្នាក់តែងហៅថាបិសាច! ប៉ុន្តែពេលនេះនាងអាចនឹងក្លាយជាបវរកញ្ញា Miss Universe 2018

នារីវ័យ ២០ឆ្នាំ កញ្ញា Evita  Delmundo ត្រូវបានគេចាត់ទុកថាជាមនុស្សចម្លែក ហើយកាលពីក្មងៗ មិត្តរួមថ្នាក់បានហៅនាងថា “បិសាច” ឬ “កញ្ញានំ cookie” ព្រោះនាងមានប្រជុយដុះគ្របលើរាងកាយទាំងមូល ប៉ុន្តែនារីជនជាតិម៉ាឡេស៊ីរូបនេះ បានសម្រេចដាក់ពាក្យប្រលងបវរកញ្ញាសកលឆ្នាំ ២០១៨ (Miss Universe 2018) ដោយមានការជុំរុញទឹកចិត្តពីក្រុមគ្រួសារនិងមិត្តប្រុសរបស់នាង ហើយនាងក៏កំពុងតែរងចាំដំណឹងខ្លួនអាចបន្តទជុំក្រោយឬទេ ផ្ទុយទៅវិញគេសង្កេតឃើញថា Evita បានទទួលពិន្ទុពីទស្សនិកជនយ៉ាងច្រើនព្រោះសេចក្ដីក្លាហានក្នុងការបង្ហាញសម្រស់បែបខុសដាច់ពីគេរបស់នាង ។​

Evita  Delmundo  បាននិយាយថា “នៅសាលាបឋមសិក្សាគ្មាននរណាម្នាក់ចង់ធ្វើជាមិត្តជាមួយខ្ញុំទេ ហើយខ្ញុំចាំបានថា គ្រូបង្រៀនម្នាក់បង្ខំអោយក្មេងស្រីពីរនាក់ដើរជាមួយខ្ញុំ ប៉ុន្តែពួកគេបែរជានិយាយដើមខ្ញុំដូចនេះ ខ្ញុំបានប្រាប់ពួកគេថាពួកគេមិនចាំបាច់ដើរតាមខ្ញុំទេ” ។ នាងបានប្រាប់ទស្សនាវដ្តី Elle ថា នាងជាក្មេងស្រីឯកោនិងធ្លាប់គិតថាទៅកាត់ប្រជុយទាំងអស់ចេញ ប៉ុន្តែក្រោយមកពេលនាងមានអាយុ ១៦ឆ្នាំនាងក៏រៀនពីរបៀបនៃការស្រលាញ់ខ្លួនឯងនិងទទួលពីសម្រស់ខុសប្លែកពីអ្នកដទៃ ៕

ប្រភព ៖ Boredpanda

COMMENTS