ទីបំផុត macOS 10.13 High Sierra beta របស់ក្រុមហ៊ុន Apple សម្រេចដាក់ឲ្យទាញយកហើយ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបានសម្រេចដាក់ឲ្យប្រើប្រាស់នូវ iOS 11 និង tvOS 11 ដែលប្រព័ន្ធដំណើរការទាំងអស់នេះ ធ្លាប់ត្រូវបានក្រុមហ៊ុនណែនាំម្ដងរួចមកហើយកាលពីសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក។ ហើយឥឡូវនេះ ក្រុមហ៊ុន Apple បានសម្រេចដាក់បន្ថែមនូវជំនាន់សាកល្បងនៃ macOS 10.13 High Sierra ទៀត ដែលប្រព័ន្ធដំណើរការនេះត្រូវបានក្រុមហ៊ុនប្រកាសកាលពីមហាព្រឹត្តិការណ៍ WWDC។

គួរបញ្ជាក់ផងដែថា ដំបូងឡើយក្រុមហ៊ុន Apple បានបង្កើតនូវប្រព័ន្ធដំណើរការនេះជាជំហានដំបូង ដែលអនុញ្ញាតឲ្យតែអ្នកអភិវឌ្ឍន៍ប៉ុណ្ណោះ អាចធ្វើតេស្តសាកល្បងប្រើប្រាស់បាន។ ប៉ុន្ដែ នេះគឺជាលើកទីមួយហើយដែលប្រព័ន្ធដំណើរការ macOS ជំនាន់ចុងក្រោយ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈបែបនេះ។ ទាក់ទងទៅនឹង macOS 10.13 High Sierra បាននាំយកមកជាមួយនូវលក្ខណៈពិសេសមួយចំនួនដូចជា៖

  • បន្ថែមល្បឿននៃការប្រើប្រាស់ Safari ជាមួយនឹងមុខងារ autoplay blocker ភ្ជាប់មកស្រាប់ជាមួយតែម្ដង និងច្បាប់នៃការការពារមុខងារថ្មី
  • ធ្វើឲ្យកម្មវិធី​ Mail មានភាពប្រសើរឡើង ជាមួយនឹងមុខងារ split-screen
  • មានមុខងារកែសម្រួលរូបភាពជាច្រើនក្នុងកម្មវិធី Photo
  • អាចប្រើប្រាស់ H.265/HVEC video បាន
  • Metal 2 graphics API ជំនាន់ទី2 ដែលអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ VR
  • ធ្វើឲ្យប្រព័ន្ធដំណើរការល្អជាងមុន។

ដោយឡែក ជំនាន់ថ្មីនៃ macOS នេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នារដូវស្លឹកឈើជ្រុះខាងមុខនេះ។ ដូចនេះ សូមអតិថិជនរបស់ផលិតផលកុំព្យូទ័រ MacBook ទាំងអស់រងចាំសិន។

Fu

ខ្មែរណូត

ប្រភព៖ neowin

COMMENTS