ពិតជារន្ធត់ណាស់ ! ក្មេងប្រុសពីរនាក់ត្រូវបានប៉ូលីសជួយសង្រ្គោះ ពីការដាក់ច្រវាក់ឃុំឃាំងពីសំណាក់ឪពុកម្តាយបង្កើតរបស់ខ្លួន

ប្រទេសថៃ ៖ ការអប់រំប្រៀបប្រដៅក្មេងមិនមែនជារឿងងាយស្រួលប៉ុន្មានទេនៅសម័យនេះ បើសិនជាឪពុកម្តាយប្រើវិធីសាស្រ្តមិនត្រឹមត្រូវវាអាចប៉ះពាល់ដល់កុមារ។ ឪពុកម្តាយខ្លះគាត់បានជ្រើសរើសយកវិធីសាស្រ្តហឹង្សា ដោយគាត់គិតថា បើគាត់មិនកាចទេកូននឹងមិនស្តាប់សំដីគាត់ឡើយ។ តែវាមិនមែនសុទ្ធតែយ៉ាងនេះទេ នៅពេលគាត់ចូលចិត្តប្រើប្រាស់ហឹង្សា រឺការធ្វើបាបរាងកាយតាមបែបណាមួយ វានឹងធ្វើអោយមានការប៉ះទង្គិចដល់ផ្លូវចិត្តក្មេង។ ប្រភពពត៌មានមួយបានចុះផ្សាយពី ប៉ូលីសបានជួយសង្រ្គោះកុមារ២នាក់ ត្រូវបានឪពុកម្តាយរបស់ខ្លួនដាក់ច្រវាក់ឃុំនៅក្នុងផ្ទះ។ គេមិនទាន់បានដឹងនៅឡើងនោះទេពីមូលហេតុដែលឪពុកម្តាយរបស់ក្មេទាំងពីនេះ ធ្វើបែបនោះមកលើកូនរបស់ខ្លួន។

កុមារដែលត្រូវបានគេជួយសង្គ្រោះទាំងពីរនោះមានស្មារតីមិនសូវល្អប៉ុន្មានទេ គេដូចជាមានការភ័យខ្លាំចខ្លាំងណាស់ ហើយនៅលើខ្លួនរបស់គេគឺមានរបួសសឹងតែគ្រប់កន្លែង ដែលរបួសទាំងនោះគ្រូពេទ្យបានអះអាងវាប្រហែលជាត្រូវនឹងច្រវាក់។ បើតាមសំដីរបស់ប៉ូលីសដែលបានជួយក្មេងទាំង២នេះ បានអោយដឹងថាគាត់ទទួលបានការរាយការណ៍ពីអ្នកនៅម្តុំកើតហេតុនោះ បន្ទាប់គាត់ក៏បានចុះទៅពិនិត្យក៏បានឃើញ ក្មេងទាំង២នេះត្រូវបានគេចាក់ច្រវាក់ជាប់នឹងជើង មើលទៅគឺគួរអោយអាសូរណាស់៕


ប្រភព ៖ sanook

COMMENTS