MV ថ្មីរបស់​តារា​ចម្រៀង​វ័យ​ក្មេង Jaonaay ចេញបានមួយថ្ងៃ ទទួលបានការចូលទស្សនារាប់លាននាក់

កាល​ពីថ្មិៗនេះ​តារា​ចម្រៀង​វ័យ​ក្មេង Jaonaay ​បានចេញបទ​ថ្មី​ដែល​មាន​ចំណងជើង​ថា​ “Khun La Chan (คนละชั้น)” បានធ្វើអ្នក​គាំទ្រ​ជា​ច្រើន​មានការ​ពេញ​ចិត្តយ៉ាងខ្លាំងសម្រាប់បទ​ថ្មីមួយបទនេះ​។ ដោយសារតែ​សំឡេង​ដ៏​ពីរោះ​របស់​ Jaonaay ​ជាមួយ​សាច់​ភ្លេង​ប្រភេទ R&B សម្រួល​ដោយ​ក្រុម​តន្ត្រី Room39 ។ បទ​ចម្រៀងមាននេះបានអមទៅដោយទេសភាព​ដ៏​ស្រស់​ត្រកាល​ដែល​ក្រុម​ការងារ​ផលិត​បាន​ផ្ដិត​យក​ ដោយហេតុនេះហើយបានធ្វើអោយបទចម្រៀងមួយនេះទទួលបានការចូលទស្សនារាប់លាននាក់ក្នុងពេលដ៏ខ្លី ពិតជាអស្ចារ្យ​ណាស់ ៕

ប្រភព៖ daradaily

 

COMMENTS