ហួសចិត្ត! ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ អត់មាននរណាម្នាក់រាយការណ៍ទៅប៉ូលីស ព្រោះស្មានតែគេថតកុន

ចិន៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា កាលពីពេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង បង្កឲ្យមានការឆាបឆេះស្ទូឌីយោមួយកន្លែង។ ស្ទូឌីយោឈ្មោះ Hengdian World Studios ឬថាមួយទៀតថា Chinawood ស្ថិតនៅទំហំផ្ទៃីដីធំ ក្នុងខេត្ត Zhejiang ប្រទេសចិន ដែលស្ទូឌីយោនេះធ្លាប់ថតខ្សែរឿងល្បីៗជាច្រើននាពេលកន្លងមក។


ហើយនៅវេលាកើតហេតុមានគ្រោះអគ្គិភ័យដ៏ធំសម្បើមមួយបានឆាបឆេះស្ទូឌីយោថតកុនខាងឡើង តែមកបង្កឲ្យមានការភ្ញាក់ផ្អើលអ្វីនោះទេ ហើយក៏មិនមាននរណាម្នាក់រាយការណ៍ទៅកាន់សមត្ថកិច្ចដែរ ទោះបីជាឃើញភ្លើងយ៉ាងសន្ធោរសន្ធៅក៏ដោយ។ តាមការរៀបរាប់ពីស្ត្រីម្នាក់បានឲ្យដឹងថា ដោយសារតែជារឿយៗស្ទូឌីយោនោះតែងតែថតរឿងមានការបាញ់ប្រហារ ទើបនៅថ្ងៃកើតហេតុនាងគិតថា គេកំពុងតែថតរឿងលក្ខណៈផ្ទុះឆាបឆេះ ហើយក៏មិនបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចដែរ។ លុះមួយសន្ទុះក្រោយមក ដោយឃើញស្ថានភាពអគ្គិភ័យមិនរលត់សោះ ទើបមានការរាយការណ៍ទៅសមត្ថកិច្ច ហើយទំរាំតែក្រុមពន្លត់អគ្គិភ័យមកដល់ម៉ោង៧ភ្លឺបាត់ទៅហើយ តែទោះជាយ៉ាងណាមិនមាននរណាម្នាក់រងរបួសអ្វីនោះឡើយ៕

COMMENTS