នរណាខ្លះចូលចិត្តលេង Fidget spinner? ឥឡូវនេះមានមួយគ្រឿងហើយបានផ្ទុះពេលកំពុងសាកថ្ម

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ Fidget spinner ត្រូវបានគេស្គាល់ថាជាឧបករណ៍លេងកំសាន្ដថ្មីដែលទទួលបានការចាប់អារម្មណ៍ពីសំណាកមនុស្សនៅទូទាំងពិភពលោក។ ប៉ុន្ដែនាពេលថ្មីៗនេះ យើងទទួលបានពត៌មានមួយដែលបង្ហាញពីឧបករណ៍ Fidget spinner នេះដែលមានភ្ជាប់មកជាមួយនឹងមុខងារ Bluetooth បានឆេះ និងផ្ទុះពេលកំពុងសាកថ្ម ដែលជាហេតុនាំឲ្យមនុស្សជាច្រើនទៀតមានការព្យួយបារម្មណ៍ទាក់ទងទៅនឹងថាមពលថ្មនៃ Fidget spinner នេះ។

គួបញ្ជាក់ផងដែរថា ហេតុការណ៍នេះត្រូវបានកើតឡើងក្នុងគ្រួសារមួយដែលមានឈ្មោះថា Alabama។ ដំបូងឡើយ Spinner នោះគឺមិនមានបញ្ហាអ្វីនោះទេ រហូតដល់សាកថ្មបាន 45នាទីទើបវាចាប់ផ្ដើមឆេះ។ សំណាងល្អ ក្មេងប្រុសដែលជាកូននៃគ្រួសារនោះបានសម្រាកក្នុងបន្ទប់ ទើបគាត់អាចពន្លត់ភ្លើងបានទាន់ពេលវេលា ដោយបន្សល់នូវការឆេះតុ និងកំរាលព្រំបន្តិចបន្ទួចតែប៉ុណ្ណោះ។ ទាក់ទងទៅនឹងម៉ូដែលនៃ Spinner នោះយើងនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្ដែ សម្រាប់ក្រុមគ្រួសាររងគ្រោះ បាននឹងកំពុងដាក់ពាក្យបណ្ដឹង ដើម្បីទាមទារឲ្យក្រុមហ៊ុនរកដំណោះស្រាយសម្រាប់ពួកគេ។ យ៉ាងណាមិញ Spinner នោះត្រូវបានភ្ជាប់មកជាមួយនឹងពាក្យថា ‘Made in China’ ជាលក្ខណៈតែមជាប់នឹងប្រអប់ផងដែរ។

តាមរយៈករណីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាកអ្នកដែលនិយមលេងឧបករណ៍ Spinner នេះ ពោលគឺទាក់ទងទៅនឹងសុវត្ថិភាពផ្ទាល់តែម្ដង។ យ៉ាងណាមិញ ក្រុមហ៊ុនត្រូវតែរកដំណោះស្រាយទាក់ទងទៅនឹងបញ្ហានេះ និងធានាឲ្យបានថា គ្មានបញ្ហាអ្វីដែលកើតឡើងទៀតឡើយ។

Fu

ខ្មែរណូត

ប្រភព៖​ slashgear

COMMENTS