ហួសចិត្ត!! ប៉ូលីសនិងក្រុមគ្រួសារខំតាមស្វែងរក ២ម៉ោង ចុងក្រោយស្រាប់តែប្រទះឃើញនៅលើ…

រដ្ឋ​ផ្លរីដា៖ ក្មេងប្រុសវ័យ ១១ឆ្នាំដែលបាត់ខ្លួនកាលពីថ្ងៃ អង្គារ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងក្រុមគ្រួសារព្យាយាមចេញស្វែងរកនោះ ស្រាប់តែត្រូវបានប្រទះឃើញថាមិនបានបាត់ទៅណាទេ គឺគេកំពុងគេងនៅលើដំបូលផ្ទះរបស់គេទៅវិញ។ អ្នកផ្ទះរបស់ក្មេងប្រុសបានតេទៅរាយការណ៍ប្រាប់ប៉ូលីសថា ក្មេងប្រុសឈ្មោះ អែនជែល បានបាត់ខ្លួនពីផ្ទះ។ ការតាមស្វែងរករយៈពេលប្រហែលជា ២ម៉ោង ត្រូវបានបញ្ចប់ ក្រោយពីមានការផ្ដល់ពត៌មានពីលើឧទ្ធម្ភាគចក្ររបស់ទូរទស្សន៍ WSVN-
TV បានប្រទះឃើញថាក្មេងប្រុសដែលកំពុងតាមស្វែងរកនោះមិនបានបាត់ទៅណាទេ គឺគេកំពុងគេងនៅលើដំបូងផ្ទះរបស់គេ។បន្ទាប់ពីរកឃើញ អែនជែល បានប្រាប់អ្នកយកពត៌មានថា “ម៉ាក់ខ្ញុំខ្មាស់គេណាស់ហើយ” “ខ្ញុំមិនបានចង់បង្កឲ្យមានបញ្ហាណា
មួយនោះទេ ហើយខ្ញុំក៏មិនបានចង់ធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់ប៉ូលីសដែរ។” ។ បើយោងតាមវេបសាយ  WSVN បានឲ្យដឹង
ថា អែនជែល ជាក្មេងម្នាក់ដែលខ្វះការយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយបានឡើងទៅលើដំបូលផ្ទះរបស់ខ្លួន ក្រោយពីមានការឈ្លោះប្រកែកជាម្ដាយរបស់គេពីរឿងចូលរួមទៅបោះជុំរំនារដូវក្ដៅ៕

ប្រភព៖ WSVN

COMMENTS