តារាកំប្លែងជើងចាស់ នាយ ក្រឹម នឹងធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡង CAMBODIA’S GOT TALENT រដូវកាលទី 2 (មានវីដេអូ)

តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ត្រូវបានក្លាយជាគណៈកម្មការថ្មីនៅក្នុងកម្មវិធីប្រឡងសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក CAMBODIA’S GOT TALENT រដូវកាលទី 2 ដោយមានគណកម្មការ ៣រូបទៀត គឺលោក ព្រាប សុវត្ថិ អ្នកនាង ខាត់សុឃីម និងនាយ កុយ ដែលជាគណកម្មការកាលពីរដូវកាលមុន ។ នៅក្នុងកម្មវិធីនេះជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ 100 លានរៀល នឹងក្លាយជាសិល្បៈករជំនាន់ថ្មីប្រចាំទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV។ លោកអ្នកអាចស្វែងរកពាក្យចូលរួមបញ្ចេញសមត្ថភាពទេពកោសល្យដែលអ្នកមាន ដើម្បីបង្ហាញប្រជាជនកម្ពុជា និងពិភពលោកឲ្យបានស្គាល់ ថ្ងៃនេះ ពាក្យចូលរួមប្រកួតមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ និងនៅគ្រប់ស្ថានីយប្រេងឥន្ទនៈ តេលា ទូទាំងប្រទេស! ទូរស័ព្ទសាកសួរពត៌មានលំអិត៖ 095 980 525 ៕

COMMENTS