គំនិតច្នៃឌិតមិនធម្មតា! តារាចម្រៀង សួស វីហ្សា ឡើងបង្ហាញសមត្ថភាពចម្រៀងជាមួយរ៉ូបស្លាបព្រាជ័រដ៏ស្រស់ស្អាត(មានវីដេអូ)

តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា សួស វីហ្សា កាលពីពេលថ្មីៗនេះ តែងធ្វើអោយទស្សនិកជនចាប់អារម្មណ៍ និងកោតសរសើរ មិនត្រឹមតែមានទេពកោសល្យ ខាងបញ្ចេញសំនៀងច្រៀងមួយមុខ សូម្បីតែក្បាច់រាំនិងការតុបតែងខ្លួនជាមួយសម្លៀកបំពាក់ប្លែកពិតជាគួរអោយចាប់អារម្មណ៍ទាក់ភ្នែកខ្លាំងមែនទែន ។

តារាចម្រៀងស្រីកញ្ញា សួស វីហ្សា បានបង្ហាញខ្លួនបង្ហើរសំនៀងបទ អ្នកមិនមែនខ្ញុំម្តេចនឹងយល់ នៅលើឆាកតន្ត្រីក្នុងស្ថានីយទូរទស្សន៍ CTN ហើយអ្វីដែលពិសេសនោះ គឺជារ៉ូបជាមួយម្កុដពណ៌សមួយឈុត ដោយគ្រាន់តែក្រឡេកមើល មួយភ្លែតស្មានតែរូបមានតម្លៃថ្លៃ តាមពិតទៅគ្រាន់តែស្លាបព្រាជ័រយកមកកែច្នៃតែប៉ុណ្ណោះ ។ តោះទៅទស្សនាកញ្ញា សួស វីហ្សា បង្ហាញសមត្ថភាពក្នុងបទ អ្នកមិនមែនខ្ញុំម្តេចនឹងយល់  ជាមួយរ៉ូបស្លាបព្រាជ័រដ៏ស្រស់ស្អាតទាំងអស់គ្នា ៕


COMMENTS