HMD Global ជាក្រុមហ៊ុនដែលនៅពីក្រោយខ្នងរបស់ក្រុមហ៊ុន Nokia ហើយកំពុងទទួលបានជោគជ័យខ្លាំងលើទីផ្សារ ឥឡូវនេះលេចលឺដំណឹងថា CEO បានលាលែងពីដំណែងហើយ!

នាពេលថ្មីៗនេះលោក Arto Nummela នាយកប្រតិបត្តិក្រុមហ៊ុន HMD Global បានចាកចេញពីដំណែងហើយដោយសារតែមូលហេតុផ្ទាល់ខ្លួនមួយ បន្ទាប់ពីបានដឹកនាំក្រុមហ៊ុន HMD ផ្ដាច់មុខលើប្រេន Nokia អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ការត្រឡប់មកវិញរបស់ប្រេន Nokia គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងសង្គមបច្ចេកវិទ្យា ប៉ុន្ដែប្រសិនបើអ្នកជាមនុស្សដែលតាមដានសាច់រឿងនេះតាំងពីដើមមក នោះអ្នកនឹងដឹងថា ក្រោយខ្នងនៃការរស់ឡើវិញនៃ Nokia គឺមានក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា HMD Global ដែលបានដើរតួយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះលើទីផ្សារ។ មិនតែប៉ុណ្ណោះ HMD ក៏ជាក្រុមហ៊ុនដែលទទួលសិទ្ធផ្ដាច់មុខលើផលិតផល Nokia ទាំងស្រុងអស់រយៈពេលជាង 1ឆ្នាំមកនេះផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Nokia 3310 និង Nokia 6 គឺជាស្មាតហ្វូនដែលទទួលបានភាពជោគខ្លាំងបំផុតរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា នេះគឺជាការថ្លែងអំណរគុណជាខ្លាំងចំពោះលោក Arto Nummela នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HMD Global ដែលបានធ្វើការឲ្យក្រុមហ៊ុននេះអស់រយៈពេលជាងមួយឆ្នាំមកនេះ បន្ទាប់ពីធ្លាប់បានធ្វើការឲ្យក្រុមហ៊ុន Microsoft, HTC និង Orange។ ប៉ុន្ដែអ្វីដែលជាដំណឹងអាក្រក់បំផុតនោះគឺក្រុមហ៊ុន HMD Global បានប្រកាសក្នុងថ្ងៃនេះថាលោក Arto Nummela នឹងត្រូវឈប់ពីដំណែងជានាយកប្រតិបត្តិភ្លាមៗតែម្ដង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានរៀបចំទៅកាន់សារព័ត៌មាន ក្រុមហ៊ុនបានបញ្ជាក់ថាលោក Nummela បានចាកចេញពីក្រុមហ៊ុនដោយសារតែមូលហេតុផ្ទាល់ខ្លួនមួយ ហើយនេះគឺជាការសម្រេចចិត្តរួមមួយ។

“តាមរយៈកិច្ចព្រមព្រៀងរវាងលោកនាយកប្រតិបត្តិ Arto Nummela និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HMD Global បានសម្រេចថាលោក Arto Nummela នឹងត្រូវចាកចេញពីក្រុមហ៊ុន HMD ភ្លាមៗតែម្ដង។ ដោយឡែកលោក Arto Nummela បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការផ្សេងទៀតរបស់ក្រុមហ៊ុន HMD Global និងបង្កើតក្រុមមួយផ្សេងទៀត រួចធ្វើការប្រកាសចេញលក់ផលិតផលដំបូងរបស់ពួកយើង។ តាងនាមឱ្យក្រុមប្រឹក្សាភិបាលទាំងមូល ខ្ញុំពិតជាសូមថ្លែងអំណរគុណចំពោះការលះបង់របស់លោក Arto និងជូនពរឲ្យលោកទទួលបានជោគជ័យទៅលើអ្វីដែលខិតខំនាថ្ងៃអនាគត។ បន្ថែមលើតួនាទីបច្ចុប្បន្នរបស់លោកជានាយកប្រតិបត្តិ យើងសូមតែងតាំងលោក Florian Seiche ជំនួសវិញចាប់ពីថ្ងៃប្រកាសនេះតទៅ។”

ទោះជាយ៉ាងណា សម្រាប់មូលហេតុជាក់លាក់រវាងលោក Nummela និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន គឺនៅមិនទាន់ច្បាស់នៅឡើយទេ។ លើសពីនេះទៅទៀត យើងក៏នៅមិនទាន់ដឹងដែរថា បន្ទាប់ពីការចាកចេញរបស់អតីតនាយកប្រតិបត្តិនេះ អាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់ក្រុមហ៊ុន ពោលគឺទាំងយុទ្ធសាស្ត្រ ផលប័ត្រ និងភាពជាដៃគូររវាងក្រុមហ៊ុន HMD និង Nokia។ ស្របពេលជាមួយនឹងស្មាតហ្វូនម៉ូដែល Nokia 6 កំពុងចលាចលល្អលើទីផ្សារពិភពលោក ការបាត់បង់នាយកប្រតិបត្តិអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ម៉ូដែលកំពូលរបស់ក្រុមហ៊ុន ដែលកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់វាយលុកលើទីផ្សារ។

Fu

ខ្មែរណូត

ប្រភព៖ androidauthority

COMMENTS