ម៉្យាងដែរ! ឥឡូវនេះហ្គេម Pac-Man នៅលើ iOS និង Android មានបង្កប់ Hello Kitty ក្នុងនឹងទៀត (មានវីដេអូ)

នាពេលថ្មីៗនេះហ្គេម Pac-Man និង Hello Kitty ត្រូវបានដាក់បញ្ចូលគ្នាហើយ បើយោងតាមការប្រកាសរបស់លោក Bandai Namco ក្នុងថ្ងៃនេះ។ ដោយឡែក មួយគឺជាហ្គេមដែលគេទទួលស្គាល់នៅទូទាំងពិភពលោក ចំណែកឯ Hello Kitty គឺជាម៉ាកផលិតផលពិភពលោកមួយ ដែលទទួលបានការពេញនិយមខ្លាំង ជាពិសេសគឺសម្រាប់នារីៗតែម្ដង។ មិនតែប៉ុណ្ណោះ ការដាក់បញ្ចូលគ្នានេះនឹងត្រូវបានដាក់បង្ហាញនាថ្ងៃ23 ខែកក្កដា ខាងមុខនេះឯង ក្នុងទីក្រុង San Diego។

គួរបញ្ជាក់ផងដែរថា ការដាក់បញ្ចូល Hello Kitty ទៅក្នុងហ្គេម Pac-Man គឺជារឿងដ៏គួរឲ្យចាប់អារម្មមួយ និងជាពិសេសគឺសម្រាប់អ្នកស្រលាញ់ហ្គេម Pac-Mac និងតុក្កតា Kitty តែម្ដង។ លើសពីនេះទៅទៀត លោកអ្នកអាចទាញយកហ្គេមនេះបានទាំងប្រព័ន្ធដំណើរការ Android និង iOS ដោយឥតគិតថ្លៃ។

ចុចទីនេះដើម្បីទាញយក Android និង iOS

Fu

ខ្មែរណូត

ប្រភព៖ slashgear

COMMENTS