Mark Prin ចេញមុខបកស្រាយរឿងម្ដាយរបស់ខ្លួន Unfollow គណនី Instagram កញ្ញា Kimberley

ក្រោយពីកញ្ញា Kimberley ត្រូវបានម្តាយរបស់លោក Mark Prin បាន unfollow គណនី Instagram របស់នាង។ តារាស្រីរូបនេះ បានប្រាប់ថា នៅពេលនាងដឹង ម្តាយរបស់គូស្នេហ៍នាង បានunfollow គណនី Instagram នាងពេលនោះ នាងពិតជាមានការរន្ធត់ចិត្តខ្លាំង។ ដោយនាងអះអាងថាខ្លួន និងម្តាយរបស់សង្សារខ្លួន មិនមានជម្លោះអ្វីនឹងគ្នានោះទេ។

ជាពិសេសនាងបបានញ្ជាក់ថា នាងនៅតែនិយាយជាមួយម្តាយរបស់គូស្នេហ៍ធម្មតាហើយក៏បាននិយាយគ្នា ពីរឿងនេះផងដែរ។ ថ្មីៗនេះគូស្នេហ៍មួយគូនេះក៏បានចាប់ដៃគ្នាចូលរួមក្នុងកម្មវិធី ក្រោយពីបានមុនអស់មួយរយះ ដោយលោក Mark បានចេញមុខបកស្រាយពីរឿងនេះទៀតថា ពួកគេពេលនេះគឺបានឆ្លងកាត់ នឹងដោះស្រាយរឿងរ៉ាវទាំងអស់រួចរាល់ហើយ ចំណែកឯសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរនៅតែរឹងមាំដូចដើម។ ហើយពួកគេនិងមានការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយគ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះអ្នកគាំទ្រ អាចសប្បាយចិត្តបាន ជាមួយនឹង ដំណឹងមួយនេះសេចក្ដីស្រឡាញ់របស់អ្នកទាំពីរនៅតែរឹងមាំដូចដើម

ប្រភព៖ Daradaily

COMMENTS