ជនសង្ស័យ ISIS មិនចេះតិចនាក់ត្រូវបានគេឃុំខ្លួនក្នុងគុកតូចមួយ ស្ទើរថប់ខ្យល់ដកដង្ហើមមិនចង់រួច (មានវីដេអូ)

អ្នកទោសដែលជាជនសង្ស័យ និងអ្នកខ្លះធ្លាប់ជាសកម្មជនរបស់ក្រុម ISIS ផងនោះ​ត្រូវបានគេឃុំនៅក្នុងគុកដ៏តូចងងឹតយ៉ាងវេទនាជាទីបំផុត។ គុកដែលគេឃុំខ្លួនអ្នកទោសទាំងនេះស្ថិតនៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ បើតាមរបាយការណ៍ដែលគេទទួលបានអ្នកទោសទាំងនេះ ត្រូវបានគេឃុំខ្លួនដោយមិនទាន់ទទួលបានកាត់កាត់ទោសពីតុលាការនៅឡើយទេ។

ក្នុងវីដេអូដែលគេទទួលបាននោះបានបង្ហាញថា អ្នកទោសទាំងនោះត្រូវអង្គុយពែនភ្នែនក្បែរគ្នា ព្រោះតែគ្មានកន្លែងគ្រប់គ្រាន់សម្រាប់សណ្ដូកជើងនោះទេ។ អ្នកខ្លះបានយកក្រដាសមកបក់ ហើយអ្នកខ្លះបានផ្លុំដាក់លើរាងកាយ ដើម្បីឲ្យត្រជាក់ខ្លួនបន្តិច ព្រោះថាសីតុណ្ហភាពនៅក្នុងនោះគឺ ៤៥ អង្សា។ ទិដ្ឋភាពនេះត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សហៅថា ជាការរំលោភបំពាន និងប្រឆាំងទៅនឹងមនុស្សជាតិយ៉ាងខ្លាំង។​ យ៉ាងណាក្តី​ ខាងរដ្ឋាភិបាលអ៊ីរ៉ាក់បានឲ្យដឹងថា រដ្ឋាភិបាលត្រូវតែសម្រេចធ្វើដូចនេះ ដើម្បីរក្សាសុវត្ថិភាពសង្គម៕

ភក្តី

ប្រភព៖ mirror

COMMENTS