កុំអើតក្បាលចូលទ្វារជណ្តើរយន្តឲ្យសោះ ប្រយ័ត្នមានគ្រោះថ្នាក់ដូចបុរសនេះ (មានវីដេអូ)

ឥណ្ឌា៖ បុរសម្នាក់ត្រូវជណ្ដើរយោង (ជណ្តើរប្រអប់) បុកចំក្បាលរហូតដល់សន្លប់ ខណៈដែលគាត់បានកំពុងតែអើតមើលតាមមាត់ទ្វារជណ្ដើរ ព្រោះចង់ដឹងថា ជណ្ដើរប្រអប់នោះឡើងមកដល់ណាហើយ។ បុរសជាជនរងគ្រោះមានឈ្មោះថា Mohit Kumar អាយុ១៤​ឆ្នាំរស់នៅក្នុងក្រុង Patna​ ប្រទេសឥណ្ឌា ដែលជាកន្លែងកើតហេតុខាងលើ។

ក្នុងថ្ងៃកើតហេតុជនរងគ្រោះរូបនេះមានបំណង់ចង់ជិះជណ្ដើរប្រអប់នៅក្នុងអាផាតមិនមួយកន្លែង ដោយរង់ចាំជណ្ដើរយោងយូរបន្តិចគាត់ បានសម្រេចអើតក្បាលមើលជណ្ដើរយោងតាមមាត់ទ្វារ ជាសំណាអាក្រក់ជណ្ដើរនោះបានបុកចំក្បាលគាត់ពេញ ទំហឹង និងធ្វើឲ្យគាត់ដួលសន្លប់មកលើឥដ្ឋ។ ក្រោយកើតហេតុជនរងគ្រោះបានត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះគាត់មិនទាន់បានធូរស្រាលនៅឡើយទេ ព្រោះតែគាត់មានរបួសធ្ងន់ពេក៕

ដោយ៖​ភក្តី

ប្រភព​៖dailymail

COMMENTS