ជើងខ្លាំងមែន! គេឈ្លោះគ្នាតែគេសោះ មកកាប់ជំនួសគេឥលូវជាប់ខ្នោះបានសម្រេច

ភ្នំពេញ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។

តាមចម្លើយសារភាពពីជនសង្ស័យខាងលើបានអោយដឹងថា កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មិត្តភក្តិរបស់ខ្លួនបានឈ្លោះជាមួយប្អូនជនរងគ្រោះដោយបានជេរគ្នារហូតឈានដល់ការវាយតប់ ហើយជនរងគ្រោះបានចូលមកជួយប្អូនដោយបានវាយមិត្តភក្តិរបស់ជនសង្ស័យទើបធ្វើអោយមិត្តរបស់ជនសង្ស័យមិនសុខចិត្តហៅគ្នីគ្នាមកធ្វើសកម្មភាពកាប់ជនរងគ្រោះហើយនាំគ្នារត់កេចតែម្តង។ ជនរងគ្រោះមានឈ្មោះ អែម វណ្ណៈ រងរបួសបែកក្បាល និងថ្ពាល់ខាងស្តាំ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានឈ្មោះ យ៉េន ហេងលី ភេទប្រុស អាយុ១៧ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរចម្លើយជនសង្ស័យខាងលើដើម្បីធ្វើការស្រាវជ្រាវរកបក្សពួក៣នាក់ទៀតមកផ្តន្ទាទោសតាមច្បាប់៕

 

COMMENTS