ហួសចិត្តណាស់ ! បុរសវ័យចំណាស់ម្នាក់ត្រូវមករស់នៅយ៉ាងវេទនាតែម្នាក់ឯងតាមចិញ្ចើមផ្លូវ ដោយសារតែ..

ប្រទេសថៃ ៖ ឪពុកម្តាយជាអ្នកដែលមានគុណយ៉ាងក្រាស់ក្រែល ចំពោះកូនដោយសារតែគាំត់បានផ្តល់កំណើត និង ចិញ្ចឹមបីបាច់កូនៗយ៉ាងល្អ។ គាត់តែងតែតស៊ូគ្រប់បែបយ៉ាង ដើម្បីរកស៊ីចិញ្ចឹមកូនអោយកូនបានរស់នៅសុខស្រួល តែសំរាប់កូនខ្លះនៅពេលដែលគាត់ចាស់ទៅត្រូវការការមើលថែ ពួកគេបែបជាទុកគាត់ចោលទៅវិញ។ ប្រភពពត៌មានមួយបានអោយដឹងថា លោកតាម្នាក់ដែលមានអាយុដល់ទៅ ៦២ឆ្នាំទៅហើយ ត្រូវកូនៗទុកអោយរស់នៅតាមចិញ្ចើមផ្លូវតែម្នាក់ឯង។ បើតាមរយៈការសាកសួរលោកតាផ្ទាល់បានអោយដឹងថា គាត់មានកូនស្រីម្នាក់ ប្រុសម្នាក់ កាលពីមុនគាត់រស់នៅជាមួយកូនសប្រុស តែដោយសារតែមិនចង់អោយកូនប្រុសនឹងកូនប្រសាររស់មិនចុះសម្រុងគ្នាគាត់ក៏សុខចិត្តចាកចេញ។ គាត់បន្ថែមថាកូនប្រសារគាត់មិនសូវជាខ្វាយខ្វល់ពីគាត់ប៉ុន្មាននោះទេពេលនៅជាមួយគ្នា គេតែងតែទើសទល់ដែលមានរូបគាំត់នៅផ្ទះជាមួយ។


ដោយសារគាត់ជាមនុស្សដែលញៀនទៅនឹងបារី គែតែនិយាយមិនចង់អោយកូនរស់នៅជាមួយនឹងផ្សែងបារីទេ។ កាលដែលគាត់ចាកចេញគឺដោយសារថ្ងៃមួយគាត់បានប្រើចៅរបស់ខ្លួនដែលមានអាយុ១១ឆ្នាំទិញបារីអោយ កូនប្រសារគាត់ដឹងក៏ខឹងយ៉ាងខ្លាំង ហើយប្រើពាក្យសំដីធ្ងន់ៗមួយចំនួនលើគាត់ទៀតផង។ កូនប្រុស និង កូនប្រសាគាត់ក៏បានឈ្លោះគ្នាឃើញបែបនេះគាត់ក៏សម្រេចចេញពីផ្ទះតែម្តង កូនប្រុសគាត់ថ្វីមិនចង់អោយគាត់ចាកចេញ តែក៏មិនបានឃាត់គាត់ដែរ។ ដោយមិនមានជំរើសគាត់មានតែបោះតង់សំរាកនៅលើចិញ្ចើមផ្លូវ ព្រោះគាត់មិនដឹងថាទៅរស់នៅឯណានោះទេ។ មន្រ្តីមូលដ្ឋាននៅទីនោះមានការអាណិតគាត់ជាខ្លាំង គេបានរៀបចំអោយគត់ទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលចាស់ជរា៕

ប្រភព ​៖ siamvariety

COMMENTS