ស្រៀវសាច់ណាស់! កំពុងដេកសុខៗយកកាំបិតវះពោះខ្លួនឯងធ្លាយពោះវៀនស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយយកកាំបិតវះពោះចេញពោះវៀនស្លាប់យ៉ាងអនោចអធ័ម បង្ករអោយមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីម្តាយជនរងគ្រោះបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានរៀបចំបន្ទប់ដេក ហើយប្រាប់ម្តាយនិងប្អូនស្រីអោយបិទភ្លើងកុំបើកអោយសោះ ទើបម្តាយនិងប្អូនស្រីមិនហ៊ានបើកព្រោះជនរងគ្រោះកាចណាស់តែប្រាប់អោយធ្វើអីហើយធ្វើតាមទៅ។ លុះមួយសន្ទុះក្រោយមកម្តាយបានដេកលក់ នៅប្អូនស្រីជនរងគ្រោះមិនទាន់ដេកលក់ស្រាប់តែឮសូរសម្លេងវះ និងបងប្រុសរបស់ខ្លួនស្រែងអូយៗ ក៏បានស្រែកសួរថាមានរឿងអី តែជនរងគ្រោះស្រែកប្រាប់ថាមិនអីទេ ដេកទៅ កុំបើកភ្លើង ហើយជនរងគ្រោះប្រកាច់និងស្រែកថាឈឺក្បាលណាស់ ភ្លាមនោះម្តាយដឹងខ្លួនទៅច្របាច់ក្បាល ខ្នង និងស្មាអោយកូន ស្រាប់តែប៉ះទឹកសើមៗស្អិតៗ ក៏ទៅបើកភ្លើងមើលស្រាប់តែកូនប្រកាច់ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ ជនរងគ្រោះខាងលើមានឈ្មោះ កូ គាំ ភេទប្រុស​ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យលើសាកសព និងបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតពិតមែន និងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

COMMENTS