អ្នកវិភាគនិយាយថា iPhone 8 អាចនឹងត្រូវបានប្រកាសចេញលក់នាកំឡុងខែកញ្ញា ជាមួយនឹងតម្លៃ $1,100

សម្រាប់ iPhone 8 ត្រូវបានគេជឿថា នឹងពន្យាពេលនៃការប្រកាសចេញលក់ រីឯអ្នកវិភាគវិញក៏បានលើកយកបញ្ហាមួយនេះ មកធ្វើជាប្រធានបទដែរសម្រាប់ជម្រាបជូនលោកអ្នក។

បើយោងតាមលោក J.P. Morgan អ្នកវិភាគមួយរូប បានលើកឡើងថា ពាក្យចចាមអារាមទាំងឡាយដែលបានលើកឡើងគឺអាចក្លាយជាការពិត ប៉ុន្ដែមិនទាំងអស់ទេ។ លោកបានបន្ដថា ចំនួននៃ iPhone 8 ដែលនឹងត្រូវបានប្រកាសចេញលក់ក្នុងកាលបរិច្ឆេតនោះ គឺក្នុងកម្រឹតគ្រប់គ្រាន់មួយ ប៉ុន្ដែអាចនឹងត្រូវបានធ្លាក់ចុះនូវបរិមាណបន្ដិចបន្ដួច។ យ៉ាងណាមិញ ក្រុមហ៊ុន Apple នឹងមិនឲ្យខកខានការប្រកាសចេញលក់ខ្លួននាខែកញ្ញានោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល iPhone ជំនាន់ក្រោយនឹងត្រូវបានប្ដូរឈ្មោះទៅជា “iPhone Pro” វិញ ហើយសម្រាប់ការផ្លាស់ប្ដូរដ៏ធំអស្ចារ្យនោះគឺអេក្រង់ដែលនឹងត្រូវបានបំពាក់ដោយប្រភេទ OLED ជំនួសឲ្យប្រភេទ LCD។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សម្រាប់ខែដំបូង iPhone 8 នឹងត្រូវបានផលិតចេញប្រមាណជា 9លានគ្រឿង ប៉ុន្ដែក្រុមហ៊ុន Apple បានកាត់បន្ថយឲ្យនៅត្រឹមតែ 2លានគ្រឿងតែប៉ុណ្ណោះ។ យ៉ាណាមិញសម្រាប់តម្លៃគឺត្រឹមតែ $1,100ប៉ុណ្ណោះ ពោលគឺមិនថ្លៃណាស់ណាដូចទៅអ្វីដែលពាក្យចចាមអារាមលើកឡើងឡើយ។

Fu

ខ្មែរណូត

ប្រភព៖ iphonehacks

COMMENTS