ព្រោះចង់បានកូនប្រុសផ្គាប់ចិត្តប្តី ស្រ្តីម្នាក់រំលូតកូនដល់ទៅ៤ដងក្នុងមួយឆ្នាំរហូតដល់ស្លាប់ខ្លួនឯង

ចិន៖ ស្រ្តីជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាងបានធ្វើការរំលូតកូនចំនួន៤ដងក្នុងមួយឆ្នាំ ហើយការរំលូតកូននេះ ព្រោះតែនាងព្យាយាមចង់បានកូនប្រុស ដើម្បីផ្គាប់ចិត្តប្តីរបស់នាង។ ស្ត្រីរងគ្រោះរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ។ តាមព័ត៌មានបានឲ្យដឹងថា ការពិតកាលពី៤ឆ្នាំមុននាង និងប្តីរបស់នាងបានបង្កើតបានកូនស្រីម្នាក់រួចទៅហើយ។ ហើយបន្ទាប់ពីរដ្ឋាភិបាលចិនសម្រេចផ្តល់សិទ្ធឲ្យប្រជាពលរដ្ឋមានកូនបន្ថែមទៀតនោះ (ចិនធ្លាប់កំណត់ឲ្យប្រជាពលរដ្ឋមានកូនតែម្នាក់) ប្តីរបស់នាងបានជំរុញឲ្យស្រ្តីរងគ្រោះ បង្កើតកូនប្រុសឲ្យគាត់ម្នាក់ទៀត។

តែជាអកុសលពេលនាងមានផ្ទៃពោះគឺជាកូនស្រីទៀត។ ដូចនេះនាងបានសម្រេចទៅរលូតកូន និងមានផ្ទៃពោះជាថ្មីម្តងទៀតក្រែងបានកូនប្រុស។​ តែវាជារឿងចៃដន្យបំផុតដែលនាងមានផ្ទៃពោះ៤ដងសុទ្ធតែកូនស្រីទាំងអស់។ ក្រោយការរំលូតកូនអស់ចំនួន៤ដងក្នុងមួយឆ្នាំ នាងបានធ្លាក់កូនឈឺ។ ហើយដោយទ្រាំនឹងការបង្ខំឲ្យមានផ្ទៃពោះ បន្តទៀតមិនបាន នាងបានសម្រេចចិត្តលែងលះជាមួយនឹងប្តីនាង ដើម្បីទៅព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ ប្តីរបស់នាងមិនបានខ្វល់នឹងនាងទេ គឺគិតតែហ៊ឺហាទិញឡាន និងមានស្រីថ្មី។ ហើយគាត់ថែមទាំងគេចខ្លួនមិនជួបស្រ្តី រងគ្រោះទៀត ពេលនាងចេញពីពេទ្យដើម្បីមកជួបគាត់។ ក្រោយមកស្រ្តីរងគ្រោះនេះបានធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់៕

​ភក្តី

ប្រភព៖shanghaiist

COMMENTS