ទាំងនេះគឺជាការបញ្ជាដោយសម្លេងទាំង15 ទៅលើ Bixby ដែលអ្នកប្រើប្រាស់ Galaxy S8 គួរសាកល្បង

ទីបំផុត Bixby Voice ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅលើកំពូលស្មាតហ្វូន Galaxy S8 និង S8+ ហើយសម្រាប់អតិថិជននៃសហរដ្ឋអាមេរិច។ ដោយឡែក លោកអ្នកអាចប្រើប្រាស់នូវការបញ្ជាដោយសម្លេងជាច្រើនទៅលើ Bixby Voice ហើយក៏មានអ្វីជាច្រើនដូចគ្នាដែល Bixby អាចធ្វើបានដូចជា សីតុណ្ហភាព លំហាត់គណិតវិទ្យា ការសន្ទនា និងការកំណត់លើ reminders ជាដើម។ មិនតែប៉ុណ្ណេះទេ ពោលគឺ Bixby អាចធ្វើអ្វីបានច្រើនជាងនេះរាប់សិបដងឯណោះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ភាពខុសគ្នារវាង Bixby និង Google Assistant រឺ Siri គឺត្រង់ថា Bixby មានសមត្ថភាពអាចឆាប់ស្គាល់គ្នាទៅនឹងស្មាតហ្វូនរបស់អ្នក ពោលគឺអ្នកអាចបញ្ជាឲ្យវាធ្វើអ្វីបានជាច្រើន ដែលអ្នកចង់ រឺអាចនិយាយបានថា សូម្បីតែអូសអេក្រង់ឡើងលើ ចុះក្រោមក៏ Bixby អាចធ្វើឲ្យអ្នកបានដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ខាងក្រោមនេះគឺជាការបញ្ជាល្អៗដាច់គេទាំង15 ដែលអ្នកប្រើប្រាស់កំពូលស្មាតហ្វូន Galaxy S8 និង S8+ អាចសាកល្បងប្រើប្រាស់បាន។

1. Open Contacts and create a new contact as David with the number 123-4567 (បើកមុខងារ contacts រួចបង្កើត contact ថ្មី)

2. Open Camera and record a video (បើកមុខងារកាមេរ៉ា រួចថតវីដេអូ)

3. Open Google Play Music and Play my thumbs up playlist (បើកកម្មវិធី Google Play Music និងចាក់ចម្រៀងដែលខ្ញុំចូលចិត្ត)

4. Open Pandora and play the Today’s Hits station (បើក Pandora ហើយចាក់ការបង្ហាញថ្ងៃនេះ)

5. Read the latest notification (អាចដំណឹងចុងក្រោយ)

6. Open Uber and get me an Uber to the airport (បើកកម្មវិធី​ Uber រួចស្វែងរក Uber មួយដើម្បីជូនខ្ញុំទៅព្រលានយន្ដហោះ)

7. Open email and search for emails from David (បើកកម្មវិធីអ៊ីម៉ែល ហើយស្វែងរកអ៊ីម៉ែលពី David)

8. Open Gmail and compose email for David with subject Meeting Tomorrow (បើកកម្មវិធី​ Gmail រួចបង្កើតម៉ែលថ្មីដើម្បីផ្ញើរទៅ David ទាក់ទងទៅនឹងការប្រជុំនាថ្ងៃស្អែក)

9. Open Facebook and post a recent picture (បើកកម្មវិធី​ Facebook រួចបង្ហោះរូបភាពអម្បាញ់មិញនេះ)

10. Open Instagram and post the most recent picture I took with the caption Party Time (បើកកម្មវិធី​ Instagram រួចបង្ហោះរូចភាពដែលខ្ញុំទើបនឹងថតមិញនេះជាមួយនឹង caption ថា Party Time)

11. Open WhatsApp and send message that I am late to David (បើកកម្មវិធី​ WhatsApp រួចផ្ញើរសាថា ខ្ញុំយឺត ទៅកាន់ David)

12. Open my files and find doc files (បើកកម្មវិធី​ my files រួចស្វែងរក doc files)

13. Open Google Play Store and search for Samsung Pay (បើកកម្មវិធី​ Google Play Store រួចស្វែងរកកម្មវិធី Samsung Pay)

14. Open Gallery and find pictures taken in New York (បើកកម្មវិធី Gallery រួចស្វែងរករូបភាពដែលថតនៅក្នុងទិក្រុង New York)

15. Open YouTube and show my subscription page (បើកកម្មវិធី​ Youtube រួចបង្ហាញទំព័រដែលខ្ញុំបាន Subscribe)

នៅមានការបញ្ជារជាច្រើនទៀតដែល Bixby អាចធ្វើបាន។ ប៉ុន្ដែ ខាងលើទាំង 15នេះគឺល្អបំផុតសម្រាប់លោកអ្នកក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ Bixby អាចដើរតួជាមិត្តភក្ដិរបស់អ្នក និងតាមបម្រើអ្នកជានិច្ចជាមួយស្មាតហ្វូន។

Fu

ខ្មែរណូត

ប្រភព៖ phandroid

COMMENTS