សម្រាប់ការថតរូបស-ខ្មៅ ស្មាតហ្វូន Meizu Pro 7 ពិតជាមិនធម្មតា

សម្រាប់អេក្រង់តូចមួយនាផ្នែកខាងក្រោយនៃស្មាតហ្វូន Meizu Pro 7 ដែលមានឈ្មោះថា e-ink display អាចជាចំណុចពិសេសមួយដែលទាក់ចិត្តមនុស្សទូទៅឲ្យស្រលាញ់លើម៉ូដែលនេះ។ ប៉ុន្ដែ នេះនៅមិនទាន់អស់ទេសម្រាប់ក្រុមហ៊ុន Meizu ពោលគឺពួកគេចង់បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយបន្ថែមទៀត។ ដូចនេះ សមត្ថភាពនៃការចាប់យករូបភាពនៃស្មាតហ្វូននេះ ពិតជាមិនធម្មតាឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារូបភាព 4សន្លឹកដែលថតចេញពីស្មាតហ្វូន Meizu Pro 7 នេះដោយមាន 3រូបភាពជាប្រភេទស-ខ្មៅ និង 1ផ្សេងទៀតជាពណ៌ធម្មតា។

គួរបញ្ជាក់ផងដែរថា សម្រាប់រូបភាពខាងក្រោមនេះ អាចនឹងចាប់យកដោយកាមេរ៉ាដែលមានទំហំ 12MP ក្នុងលក្ខខណ្ឌពន្លឺធម្មតា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរូបភាពដែលផលិតបាន គឺមានសភាពអស្ចារ្យ និងទាក់ភ្នែកមែនទែន។ ដោយឡែក សម្រាប់កាមេរ៉ា selfie វិញយើងនៅមិនទាន់ដឹងនៅឡើយទេថាមានសមត្ថភាពយ៉ាងណា ប៉ុន្ដែមិនប៉ុន្មានសប្ដាហ៍ទៀតទេ យើងនឹងបានដឹងទាំងអស់គ្នា ព្រោះក្រុមហ៊ុននឹងសម្រេចដាក់តាំងបង្ហាញស្មាតហ្វូននេះនាថ្ងៃទី26 ខែកក្កដា ខាងមុខនេះហើយ។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS