សមត្ថកិច្ចចុះឆែកឆេរទីតាំងកោសជប់មានបង្កប់សេវាពិសេស ឃាត់ខ្លួនបាន១១នាក់រួមទាំងម្ចាស់ទីតាំង

ភ្នំពេញ៖ កម្លាំងនគរបដាលប៉ុស្តិ៍រដ្ឋបាលបឹងកក់២ សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស បានចុះប្រតិបត្តិការឆែកឆេទីតាំងម៉ាស្សាកោសជប់មួយកន្លែងយីហោ 6666 និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ជានារីបម្រើផ្លូវភេទ និងម្ចាស់ទីតាំង៣នាក់ ដោយផ្ទះម៉ាស្សាកោសជប់ខាងលើមានទីតាំងចំណុចផ្ទះលេខ៣និងលេខ៤ ស្ថិតក្នុងក្រុមទី១០ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឆែកឆេរនិងដកហូតបានវត្ថុតាងមួយចំនួនមានដូចជាស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ហើយឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ក្នុងនោះមាន៨នាក់ជានារីបម្រើផ្លូវភេទ និងមនុស្សប្រុសស្រី៣នាក់ទៀតជាម្ចាស់ទីតាំង។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនវត្ថុតាង និងជនសង្ស័យទាំង១១នាក់ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីធ្វើការសាកសួរបន្ត និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

 

COMMENTS