អ្នកដឹងបានដឹង! មើលពីក្រៅហាងកាត់សក់ធម្មតាទេ តែចូលដល់ក្នុងមានសេវាពិសេសទៀត

ភ្នំពេញ៖ ហាងកាត់សក់បុរស ម៉ាស្សាប្រេង និងម៉ាស្សាបាតជើង មួយកន្លែងយីហោ រ៉ូស ត្រូវបានកម្លាំងសមត្ថកិច្ច និងកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះធ្វើការឆែកឆេរ និងឃាត់ខ្លួនម្ចាស់ទីតាំង ដោយសារតែទីតាំងខាងលើមានបង្កប់បម្រើសេវាផ្លូវភេទ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ចំណុច​ទល់មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននារីរងគ្រោះចំនួន៥នាក់ និងស្ត្រីជាម្ចាស់ទីតាំងមានឈ្មោះសុខា សុថា​រី អាយុ៣៨ឆ្នាំ ស្នាក់នៅទីតាំងខាងលើ។  បច្ចុប្បន្ន​ស្រី្ត​សង្ស័យ​ជា​ម្ចាស់​ទីតាំង ត្រូវបាន​កម្លាំង​នគរបាល​នាំមក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ចំណែក​នារី​រងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច ដើម្បី​ធ្វើការ​អប់រំ៕

សេម
ខ្មែរណូត

COMMENTS