សាហាវហួស! Galaxy Note 8 អាចនឹងមានគែមខាងលើធំបន្ដិច ប៉ុន្ដែសម្រាប់ខាងក្រោមវិញកប់ស៊េរី

ក្រុមហ៊ុន Samsung រំពឹងថា នឹងប្រកាសចេញលក់នូវកំពូលស្មាតហ្វូន Galaxy Note 8 របស់ខ្លួននាថ្ងៃទី23 ខែសីហា ខាងមុខនេះ ប៉ុន្ដែសម្រាប់ការបែកធ្លាយជាច្រើនត្រូវបានបង្ហាញឥតឈប់ឈរសោះ ដោយមានបង្ហាញពីការរចនា និងជាពិសេសគឺកាមេរ៉ាភ្លោះនាផ្នែកខាងក្រោមនេះតែម្ដង។ ដោយឡែក ការបែកធ្លាយទាំងនោះ គឺមានលក្ខណៈខុសគ្នារហូត ពោលគឺម្ដងចេះម្ដងចុះដែលធ្វើឲ្យយើងពិបាកនឹងជឿថាមួយណាជាការពិតណាស់។ យ៉ាងណាមិញ សម្រាប់លើកនេះក៏ដូចគ្នាដែរ ពោលគឺរូបភាពថ្មីដែលបង្ហាញពីគែមខាងលើរបស់ Note 8 ដែលមានសភាពក្រាស់បន្ដិច។


ស្របពេលជាមួយគ្នានេះដែរ មានមនុស្សជាច្រើនជឿថា ក្រុមហ៊ុន Samsung នឹងរក្សាគែមផ្នែកខាងលើ និងខាងក្រោមនៃអេក្រង់របស់ Galaxy Note 8 ពោលគឺដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Galaxy S8 និង S8+ ដែរ។ ប៉ុន្ដែសម្រាប់រូបភាពថ្មីនេះគឺខុសគ្នាស្រលះ ដោយអាចនិយាយបានថាផ្ទៃខាងលើនៃ Note 8 គឺសល់គែមធំក្រាស់ ចំណែកឯគែមខាងក្រោមវិញគឺគ្មានសល់ទាល់តែសោះតែម្ដង។ ទាក់ទងទៅនឹងរូបភាពនេះដែរ យើងពិបាកក្នុងការវិនិច្ឆ័យណាស់ថា តើវាអាចជាការពិត រឺអត់។ យ៉ាងណាមិញ ភាគរយនៃរូបភាពនេះគឺអាចក្លាយជាការពិតច្រើន ព្រោះថាការរចនានៃម៉ូដែលនីមួយៗរបស់ក្រុមហ៊ុន Samsung តែងមានលក្ខណៈផ្សេងគ្នា ដូចនេះសម្រាប់ Note 8 គឺមិនអាចដូចគ្នាទៅនឹង S8 បានទេ។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS